វប្បធម៌ ជំនឿ
ទីសក្ការបូជាល្បីៗ ដែលពុទ្ធបរិស័ទខ្មែរតែងមានជំនឿល្បីថា ពូកែស័ក្ដិសិទ្ធ!
ជំនឿតាំងពីដូនតានៅតែមានឥទ្ធិពលមកលើផ្នត់គំនិតខ្មែរ និងធ្វើឱ្យមនុស្សជាច្រើនចង់ចូលមកកម្ពុជាដើម្បីទស្សនាទីសក្ការៈដ៏ល្បីទំាងនេះ។
Kpt Plus នឹងបង្ហាញជូនទីកន្លែងសក្ការបូជាចំនួន ៧ ដែលល្បីល្បាញនៅក្នុងប្រទេសកម្ពុជាយើងមកដល់សព្វថ្ងៃនេះ។
១. វត្តភ្នំ

ដូចយើងបានដឹងស្រាប់ថាវត្តភ្នំដែលជាឈ្មោះនិងជានិមិត្តរូបនៃរាជធានីភ្នំពេញ ស្ថិតនៅលើកំពូលកូនភ្នំសិប្បនិម្មិតមានកម្ពស់ ២៧ ម៉ែត្រដ៏ល្បីល្បាញមួយ នៅភាគឦសាន្តនៃរាជធានី។ហើយក៏ជាទីសក្ការបូជាដ៏ល្បីល្បាញនិងពូកែស័ក្តិសិទ្ធសម្រាប់បងប្អូនប្រជាជនខ្មែរយើងគ្រប់រូប។ ជាពិសេសអ្នកបន់ស្រន់រកគូព្រេងក៏ពូកែស័ក្ដិសិទ្ធផងដែរ។ តិចថា អត់ដឹង!
២. ព្រះអង្គដងកើ

ទីសក្ការស្ថិតនៅក្បែរមាត់ទន្លេចតុមុខមួយនេះ ប្រជាជនយើងមានជំនឿខ្លាំងណាស់ មិនថាអ្នកតូចអ្នកធំមកពីណាសុទ្ធតែសំចតមកទីនេះ ដើម្បីបួងសួងសុំសេចក្ដីសុខក្នុងក្រុមគ្រួសារ និងប្រកបមុខរបររកស៊ីមានបាន កាក់កប អ្នកខ្លះជំពាក់បំណុលគេសងរួចរាល់ និងបញ្ហាផ្សេងៗ ទៀតជាច្រើន។
៣. ព្រះអង្គចេក ព្រះអង្គចម

អ្នកនៅសៀមរាបប្រាកដជាស្គាល់ទីសក្ការបូជាដ៏ធំនេះមិនខានទេ មិនត្រឹមតែស្ថិតនៅចំកណ្ដាលក្រុងសៀមរាបទេ ព្រះអង្គចេក ព្រះអង្គចមគឺជាទីសក្ការបូជាដែលខ្មែរយើងតែងមានជំនឿតាំងពីយូរលង់ណាស់មកហើយ។ ទីកន្លែងល្បីល្បាញមួយនេះ សូម្បីតែជនបរទេសក៏ទៅបន់ស្រន់សុំសេចក្ដីសុខផងដែរ។
៤. ភ្នំព្រះរាជទ្រព្យ

ទឹកដីឧដុង្គនៃខេត្តកំពង់ស្ពឺ គឺជាទីកន្លែងបូជាដែលមានព្រះពុទ្ធរូបជាច្រើនអង្គព្រមទាំងជំនឿនៃសាសនារបស់ដូនតាខ្មែរពីដើម។ ទីកន្លែងសក្ការមួយនេះល្បីថាពូកែស័ក្តិសិទ្ធ បន់ស្រន់អីតែងបានដូចក្ដីប្រាថ្នាហើយថែមទាំងជាកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធថែមទៀតផង។
៥. លោកយាយយ៉ាតនៅប៉ៃលិន

បារមីលោកយាយយ៉ាត សក្ដិសិទ្ធិណាស់ ល្បីល្បាញនៅខេត្តប៉ៃលិនបួងសួងអ្វីតែងសម្រេចក្ដីប្រាថ្នា។ ពិសេសប្រជាពលរដ្ឋ រស់នៅខេត្តប៉ៃលិន ដែលគេតែងមានជំនឿទៅលើបារមីលោកយាយយ៉ាត ហើយក៏កំពុងតែល្បីរន្ទឺ ទូទាំងប្រទេសកម្ពុជា ថែមទាំងល្បីតៗ គ្នារហូតដល់ឯនាយសមុទ្រថែមទៀតផង។
៦. ពុទ្ធគិរីកម្ពុជា

មានទីតាំងនៅស្ថិតនៅខេត្តកណ្ដាល ទីកន្លែងសក្ការបូជាមួយនេះគឺល្បីថាសាកសិទ្ធនិងមានព្រះពុទ្ធរូបដល់ទៅ៨៤០០០អង្គ។ អ្នកដំណើរដែលឆ្លងកាត់ទីនេះគឺមិនដែលអាក់ខានក្នុងការចូលទៅបន់ស្រន់កន្លែងល្បីល្បាញមួយនេះឡើយ។ តិចអត់ស្គាល់គ្នាយើង ជិតៗជាយក្រុងយើងនេះទេ!
៧. លោកយាយម៉ៅពេជ្រនិល

ជាប់នៅជើងភ្នំពេជ្រនិលដែលគេស្គាល់គ្រប់គ្នា អ្នកដំណើរណាដែលឆ្លងកាត់តែងចូលទៅបន់ស្រន់សុំក្ដីសុខ ទើបធ្វើឱ្យកិត្តិនាមលោកយាយម៉ៅបានល្បីរន្ទឺកាន់តែខ្លាំងឡើងមកដល់សព្វថ្ងៃនេះ។ ជាពិសេសនៅរៀងរាល់ថ្ងៃបុណ្យចូលឆ្នាំចិន ចូលឆ្នាំខ្មែរប្រពៃណីជាតិ រដូវភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានភ្ញៀវជាតិ អន្តរជាតិចូលមកបន់ស្រន់លោកយាយម៉ៅដ៏ច្រើន ស្ទើរតែរកកន្លែងចតយានយន្តមិនកើត ។
តោះកុំគិតយូរ ចង់បានសេចក្ដីសុខចម្រើនកើតមានដល់ក្រុមគ្រួសារទៅកុំខាន! ជាពិសេសអ្នកដែលមានជំនឿក្នុងព្រះពុទ្ធសាសនាតាំងពីដើមរាងមក។ អ្នកគ្មានគូយូរខែឆ្នាំ អាចនឹងមានឆាប់ៗ បើសិនទៅស្អែកនេះដើម្បីបន់ស្រន់ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ វត្ថុ៥នេះ មិនអាចទុកក្នុងផ្ទះមនុស្សឆ្នាំមមែបានជាដាច់ខាត
-
ចរាចរណ៍១៣ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១២ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១២ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


