ព័ត៌មានអន្ដរជាតិ
បុគ្គលិកពេទ្យថៃចាក់វ៉ាក់សាំងរួចជាង ៦០០នាក់ ឆ្លងកូវីដ
ក្រសួងសុខាភិបាលសាធារណៈថៃកាលពីថ្ងៃអាទិត្យម្សិលមិញបាននិយាយថា បុគ្គលិកសុខាភិបាលជាង៦០០នាក់បានឆ្លងកូវីដ-១៩ បើទោះបីជាពួកគាត់បានចាក់វ៉ាក់សាំង Sinovac ទាំងពីរដូសរួចរាល់ហើយក្តី ដូច្នេះហើយបានជាអាជ្ញាធរកំពុងព្យាយាមចាក់បន្ថែមដូសទី៣។
ទិន្នន័យរបស់ក្រសួងចាប់ពីថ្ងៃទី១ ខែមេសា ដល់ទី១៩ ខែកក្កដា បានបង្ហាញថា ក្នុងចំណោមបុគ្គលិកសុខាភិបាល ៦៧៧ ៣៤៨នាក់ដែលបានចាក់វ៉ាក់សាំង Sinovac ទាំងពីរដូសរួចរាល់ មាន៦១៨នាក់ស្មើជាង១% បានឆ្លងកូវីដ-១៩ និងគីលានុប្បដ្ឋាយិកាម្នាក់បានស្លាប់ ហើយម្នាក់ទៀតកំពុងមានអាការធ្ងន់។

លោក Sopon Iamsirithaworn អនុប្រធាននាយកដ្ឋានគ្រប់គ្រងជំងឈឆ្លងបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអាទិត្យម្សិលមិញថា ក្រុមអ្នកជំនាញមួយបានណែនាំឲ្យបន្ថែមចាក់ដូសទី៣ដល់បុគ្គលិកសុខាភិបាលដែលប្រឈមហានិភ័យ។
លោកថា ៖«ការចាក់វ៉ាក់សាំងបន្ថែមនេះគឺផ្សេងគ្នា វ៉ាក់សាំង AstraZeneca ឬ mRNA ដែលនឹងទទួលបានក្នុងពេលខ្លី»។ លោកបន្ថែមថា សេចក្តីណែនាំនឹងត្រូវពិចារណានាថ្ងៃចន្ទ ទី១២ ខែកក្កដានេះ។
សេចក្តីប្រកាសបានធ្វើឡើង នៅពេលប្រទេសថៃមានករណីឆ្លងកូវីដ-១៩សរុប ៣៣៦ ៣៧១នាក់ និងមរណភាព ២៧១១នាក់ចាប់តាំងពីជំងឺរាតត្បាតនេះចាប់ផ្តើមកាលពីឆ្នាំមុន។

ភាគច្រើននៃបុគ្គលពេទ្យជួរមុខចាក់វ៉ាក់សាំង Sinovac កាលពីខែកុម្ភៈ ខណៈវ៉ាក់សាំង AstraZeneca ទើបមកដល់ប្រទេសថៃក្នុងខែមិថុនា។
ថៃរំពឹងទទួលបានវ៉ាក់សាំង Pfizer-BioNTech ចំនួន ១.៥លានដូលដែលជាជំនួយរបស់សហរដ្ឋអាមេរិកចុងខែនេះ និងបានបញ្ជាទិញ២០លានដូសទៀតដែលនឹងមកដល់បន្ទាប់ពីខែតុលា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន