កូវីដ-១៩
អគ្គស្នងការដ្ឋាននគរបាលជាតិបន្តធ្វើតេស្តរហ័សដល់មន្រ្តីនគរ បាលចេញ-ចូលបំពេញភារកិច្ចប្រចាំថ្ងៃ
អគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តធ្វើតេស្តរហ័សរកវិរុសកូវីដ១៩ដល់មន្រ្តីនគរបាលដែលមានភារកិច្ចចេញ-ចូលបំពេញការងារប្រចាំថ្ងៃដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ការយកសំណាកធ្វើតេស្តរហ័សនេះបានធ្វើឡើងនៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១នេះនៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិខណៈបានចាប់ផ្តើមជាលើកដំបូងកាលពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២១កន្លងទៅ។

ការធ្វើតេស្តរហ័សទៅលើមន្ត្រីនគរបាលជាតិនេះគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងការអង្អុលដឹកនាំផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លើការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់មន្រ្តីនគរបាលជាតិ ដូចជាការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងសហគមន៍។

ផ្អែកតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ការយកសំណាកធ្វើតេស្តរហ័ស (Rapid Test) ដល់មន្រ្តីនគរបាល ដែលមានភារកិច្ចចេញ-ចូលបំពេញភារកិច្ច ក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានអនុវត្តរៀងរាល់មួយសប្តាហ៍ម្តង ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ចំពោះមន្ត្រីនគរបាល ដែលពិនិត្យឃើញវិជ្ជមានមេរោគកូវីដ-១៩ តាមរយៈការយកសំណាក់ធ្វើតេស្តិ៍រហ័សនេះ ត្រូវបានបញ្ជូនទៅធ្វើនៅម៉ាស៊ីនធំឬ PCR តេស្ត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល មុនបញ្ជូនទៅសម្រាកព្យាបាលនៅទីកន្លែងដែលបានកំណត់។
ក្រៅពីការអនុវត្តទៅមន្ត្រីនគរបាលនៅអគ្គស្នងការដ្ឋាននគរបាលជាតិក្រុមការងារការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងធ្វើតេស្តរហ័សបន្តទៀត ដល់មន្ត្រីគ្រប់រូបដែលមកបំពេញការងារនៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ក្នុងគោលបំណងស្វែងរកអ្នកវិជ្ជមានកូវីដ១៩ និងចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។
ចំណែកនៅស្នងការតាមបណ្តាខេត្តក៏មានការធ្វើតេស្តរកកូវីដ១៩នេះដែរដូចជាស្នងការខេត្តបន្ទាយមានជ័យ ស្នងការខេត្តបាត់ដំបង និងមន្ត្រីនគរបាលកំពុងឈរជើងយាមកាមនៅតាមបន្ទាត់ព្រំដែនផងដែរ៕ អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


