ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ស្នើឲ្យសង្គមស៊ីវិលចូលរួមផ្តល់យោបល់ ប្រសើរជាងការវាយតម្លៃតាមអារម្មណ៍
លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់កម្ពុជាថ្មី ដោយស្នើឲ្យក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាមនុស្សមួយចំនួនតូច ដែលមានគំនិតមិនល្អចំពោះរាជរដ្ឋាភិបាល គួរចូលរួមផ្តល់យោបល់ ជាជាងការវាយតម្លៃបែបអវិជ្ជមាន ឬតាមអារម្មណ៍របស់ខ្លួន ដែលមិនចូលចិត្តរាជរដ្ឋាភិបាល។
ការលើកឡើរបស់មន្រ្តីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនេះ គឺជាការឆ្លើយតបទៅនិងការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាក្រុមមនុស្សមួយចំនួនតូច ដែលនាំគ្នារិៈគន់ស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិមួយ ដែលគ្រោងនឹងបង្កើតឡើងនាពេលខាងមុខ ដោយអះអាងថា ស្ថាប័នសិទ្ធិមនុស្សដែលគ្រោងបង្កើតឡើងនោះ នឹងមិនអាចធ្វើឲ្យសិទ្ធិមនុស្សនៅកម្ពុជាមានភាពប្រសើរឡើងឡើយ។
លោក ជិន ម៉ាលីន ថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះថា ការលើកឡើងរបស់សង្គមស៊ីវិលទាំងនេះ គឺជាការដឹងឡើងបែបបារម្ភជ្រុល ហើយជាទម្លាប់មួយរបស់សង្គមស៊ីវិល ដែលតែងតែចាត់ទុករាជរដ្ឋាភិបាលជាសត្រូវ ហើយមើលរាជរដ្ឋាភិបាលក្នុងផ្លូវអាក្រក់។ លោកថា សូម្បីតែស្ថាប័ននេះ មិនទាន់ចេញជារូបរាងផង គាត់ធ្វើការវិនិច្ឆ័យក្នុងផ្លូវអវិជ្ជមានរួចទៅហើយ ដែលនេះគឺជាទម្លាប់នៃការធ្វើការ របស់អង្គការសង្គមស៊ីវិលនៅកម្ពុជា យើងនាពេលកន្លងមក។
បើតាមលោក ជិន ម៉ាលីន ដូច្នេះជាជាងការវាយតំលៃ នៅពេលដែលស្ថាប័នមួយមិនទាន់កើតជារូបរាង អង្គការសង្គមស៊ីវិល គួរតែពិនិត្យទៅលើខ្លឹមសារឲ្យបានច្បាស់លាស់ ហើយយល់ឲ្យច្បាស់ និងចូលរួមផ្តល់យោបល់ ថាតើនៅមានចំណុចខ្វះចន្លោះត្រង់ណា ហើយត្រូវបំពេញបន្ថែមយ៉ាងណា ដើម្បីឲ្យស្ថាប័ននេះបំពេញការងារប្រកបដោយឯករាជ្យ និងប្រសិទ្ធភាពប្រសើរជាងវាយតម្លៃ ដោយមិនមើលដោយផ្អែកលើទស្សនៈរបស់ខ្លួន ដែលមានចំពោះរដ្ឋាភិបាល។
មន្រ្តីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរូបនេះ បានពន្យល់ថា គណៈកម្មាធិការសិទ្ធិមនុស្សបច្ចុប្បន្ននេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ចំណែកស្ថាប័នសិទ្ឋិមនុស្សជាតិ ដែលគ្រោងនឹងបង្កើតឡើងនាពេលខាងមុខនេះ គឺជាស្ថាប័នដែលមានស្វ័យភាព និងឯករាជភាព មិនចំណុះឲ្យរាជរដ្ឋាភិបាលនោះទេ ហើយដែលមានការចូលរួមពីគ្រប់ភាគីទាំងអស់។ ក្នុងនោះមានតំណាងរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ស្ថាប័នវិជ្ជាជីវៈ ផ្នែកសិក្សាស្រាវជ្រាវ តំណាងគ្រឹះស្ថានឧត្តមសិក្សា និងមានការចូលរួមពីតំណាងសិទ្ធិនីមួយៗផងដែរ។
លោក ជិន ម៉ាលីន បញ្ជាក់ថា ស្ថាប័នសិទ្ធិមនុស្សជាតិ ដែលគ្រោងនឹងបង្កើតឡើងនាពេលខាងមុខនេះ មានសមាសភាពចម្រុះ ដូច្នេះស្ថាប័ននេះមានស្វាយភាព មានឯករាជ្យភាព ក្នុងការបំពេញការងាររបស់ខ្លួន និងមិនចំណុះឲ្យរាជរដ្ឋាភិបាលនោះទេ។
សូមបញ្ជាក់ថា កាលពីថ្មីៗនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានសហការជាមួយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) រៀបចំដាក់ដំណើរការពិគ្រោះយោបល់ ជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ដោយចាប់ពីខែកក្កដា ឆ្នាំ២០២១នេះតទៅ ហើយកិច្ចពិគ្រោះយោបល់ នឹងបែងចែកជាក្រុម និងធ្វើឡើងតាមរយៈការជួបប្រជុំពិគ្រោះយោបល់ដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធវីដេអូ (Video Conference)។
ការរៀបចំដំណើរការពិគ្រោះយោបល់នេះ គ្រោងនឹងធ្វើឡើងប្រមាណ៦០កិច្ចពិគ្រោះយោបល់ រហូតដល់ត្រឹមដំណាច់ឆ្នាំ២០២១។ ប៉ុន្តែខណៈពេលកំពុងរៀបចំដាក់ដំណើរការពិគ្រោះយោបល់នេះ មានក្រុមសង្គមស៊ីវិល ក៏ដូចជាមនុស្សមួយចំនួនតូច ដែលតែងតែមើលរាជរដ្ឋាភិបាលលើផ្លូវអាក្រក់នោះ បានចេញមកវាយតម្លៃរួចទៅហើយ៕ (ដោយ)៖ កោះកែវ


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


