ព័ត៌មានអន្ដរជាតិ
វីរុសកាច Delta កំពុងបានដៃលើពលរដ្ឋអាមេរិកមិនទាន់ចាក់វ៉ាក់សាំង
វីរុសបំប្លែងដែលឆ្លងលឿនរហ័ស Delta បានកំពុងវាយប្រហារលើតំបន់ប្រជាជនអាមេរិកដែលចាក់វ៉ាក់សាំងតិចតូចធ្វើឲ្យករណីឆ្លងមួយរយៈពេលចុងក្រោយនេះហក់ឡើងខ្ពស់។
អត្រាឆ្លងកូវីដ-១៩នៅបណ្តារដ្ឋជាច្រើនដូចជា Kansas, Oklahoma, Missouri, Arkansas, Louisiana និង Mississippi គឺក្នុងចំណោមអត្រាឆ្លងខ្ពស់បំផុតនៅអាមេរិក ខណៈអត្រាចាក់វ៉ាក់សាំងរបស់រដ្ឋទាំងនោះស្ថិតក្នុងចំណោមរដ្ឋដែលចាក់វ៉ាក់សាំងទាបជាងគេ។
ការឆ្លងជាចង្កោមនៅបណ្តារដ្ឋភាគខាងភាគខាងលិច និងខាងត្បូងបានលេចឡើងជាមណ្ឌលផ្ទុះកូវីដ-១៩ថ្មី ដោយសារតែវីរុសបំប្លែងឥណ្ឌា Delta កំពុងវាយប្រហារទៅលើតំបន់ប្រជាជនដែលចាក់វ៉ាក់សាំងតិចតួចទូទាំងអាមេរិក។

កត្តានេះជាសញ្ញាវិលត្រឡប់មកវិញដ៏ធ្ងន់ធ្ងរមួយសម្រាប់ការប៉ុនប៉ងរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដើម្បីដាក់បំរាមគោចរ និងគ្រប់គ្រងការឆ្លងរាលដាល ខណៈវីរុសបំប្លែងខ្លួន Delta ដែលកំពុងវាយលុកនៅចក្រភពអង់គ្លេស និងប្រទេសផ្សេងៗដែរនោះបានចាប់ផ្តើមសាយភាយកាន់តែច្រើនស្ទើរទូទាំងអាមេរិក។
ការផ្ទុះឡើងសាជាថ្មីបានកើនឡើង ស្របពេលដែលជីវិតរស់នៅអាមេរិកបានចាប់ផ្តើមវិលត្រឡប់មកវិញស្ទើរតែធម្មតាទៅហើយ ដោយវិធានការរឹតបណ្តឹងកូវីដ-១៩ជាច្រើនត្រូវបានលើក ហើយកម្មវិធីចាក់វ៉ាក់សាំងក៏ថយចុះ។
ទោះជាយ៉ាងណា បើគិតជារួម ចំនួនឆ្លងថ្មីនៅទាប។ ចំនួនឆ្លងថ្មីមានតិចជាង១ភាគ១០នៃអត្រាឆ្លងប្រចាំថ្ងៃដែលឡើងខ្ពស់បំផុតកាលពីខែមករា បើទោះជាកើនឡើងទ្វេដងក្នុងពេលពីរសប្តាហ៍ចុងក្រោយនេះ។
«យើងមិនទាន់ដូចកាលពីខែមេសា ឆ្នាំ២០២០ទេ»។ លោកវេជ្ជបណ្ឌិត David Dowdy សហសាស្ត្រាចារ្យជំងឺឆ្លងនៅសាកលវិទ្យាល័យ Johns Hopkins និងជាអ្នកឯកទេសជំងឺឆ្លងបាននិយាយ។
ទោះជាយ៉ាងណា លោកថា ៖«យើងឃើញចំនួនឆ្លងអាចកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្ន ប៉ុន្តែមិនត្រូវភ័យស្លន់ស្លោ»។
ប្រហែលជា៥៥%នៃពលរដ្ឋអាមេរិកទាំងអស់បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពេញលេញហើយ។ នេះបើយើងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង(CDC)។ វ៉ាក់សាំងដែលត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារ និងឱសថនៅតែមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងកូវីដ-១៩ និងវីរុសបំប្លែងរាប់ទាំង Delta ផង។
មន្ត្រីរដ្ឋបាននិយាយថា ភាគច្រើនបំផុតដែលអ្នកឆ្លងឥឡូវនេះចូលមន្ទីរពេទ្យគឺជាអ្នកមិនទាន់ចាន់វ៉ាក់សាំង។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជាង៩៨%នៃមនុស្សដែលឆ្លងកូវីដចូលមន្ទីរពេទ្យនៅរដ្ឋ Arkansas និង Oklahoma គឺជាអ្នកមិនទាន់ចាក់វ៉ាក់សាំង។ នៅ Arkansas មន្ត្រីនិយាយថា ក្នុងចំណោមពួកគេគឺអាយុចន្លោះ២០ឆ្នាំ ៣០ឆ្នាំ និង៤០ឆ្នាំចូលមន្ទីរពេទ្យ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


