Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

បានផុស

នៅ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តដឹកបន្តដឹកនាំកម្លាំងចុះអនុវត្តយ៉ាងតឹងរឹង លើកិច្ចការចុះរៀបចំសណ្ដាប់ធ្នាប់ការដាក់តាំងលក់រំលោភយកចញ្ចើមផ្លូវ លើទ្រូងផ្លូវ ជុំវិញផ្សារទាំងបី ការឈប់ចតគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ ទ្រូងផ្លូវសាធារណៈ និងឃាត់រថយន្ដធុនធំដែលចរាចរណ៍ក្នុងពេលហាមឃាត់ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌជាបណ្ដោះអាសន្ន ដើម្បីធ្វើការអប់រំតាមនិតិវិធីច្បាប់ដោយមិនមានការលើកឡែងឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះដែរ លោកអភិបាល ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមចំណែក និងអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញផងដែរ ចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរនិងរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម