Connect with us

ព័ត៌មានជាតិ

តេស្ដសំណាកអ្នកសង្ស័យ​២១៣នាក់ រកឃើញវិជ្ជមានកូវីដម្នាក់

បានផុស

នៅ

ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានធ្វើតេស្ដសំណាកលើអ្នកពាក់ព័ន្ធសង្ស័យចំនួន២១៣នាក់ ជាលទ្ធផលរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១នាក់ លើបុរសវ័យ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគីរី និងបានបញ្ជូនទៅព្យាបាលនៅមណ្ឌលវិទ្យាល័យហ៊ុន សែនភូមិថ្មីក្រុងបានលុង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តរតនគីរី មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៣៧នាក់ ព្យាបាលជាសះស្បើយសរុបចំនួន៣៤៩នាក់ និងស្លាប់៤នាក់៕

អត្ថបទ ៖ វុទ្ធឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម