ព័ត៌មានជាតិ
ខេត្តរតនគិរី រកឃើញអ្នកឆ្លងជំងឺកូវីដ ថ្មី២នាក់ ជាករណីនាំចូលពីក្រៅខេត្ត
រដ្ឋបាលខេត្តរតនគិរីចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ សម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។
ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានខិតខំបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជាមានជំងឺកូវីដ១៩ នៅក្នុងខេត្តកន្លងមក ដោយបានយកសំណាកមនុស្សចំនួន២៧៣នាក់ ជាលទ្ធផលពុំមានករណីវិជ្ជមាននៅក្នុងខេត្តឡើយ។

ដោយឡែកក្រុមការងារត្រួតពិនិត្យបឋមស្ពានស្រែពក ស្រុកកូនមុំ បានរកឃើញករណីវិជ្ជមានពីរនាក់រមាន ១-ឈ្មោះ ស៊ាង សុខជា ភេទប្រុស អាយុ៥២ឆ្នាំជនជាតិខ្មែរ មានទីលំនៅឃុំព្រែកអាជី ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ ២-ឈ្មោះ ព្រឹម រស្មី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ដោយឡែកនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់ ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាលនឹងត្រូវបន្តធ្វើចតតាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពមុននឹងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២៩២១ នៅខេត្តរតនគិរីមានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៦៤៤នាក់ ព្យាបាលជាសះស្បើយសរុបចំនួន៤៦១នាក់ និងស្លាប់៤នាក់៕
អត្ថបទ ៖ វុទ្ធឦសាន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


