ព័ត៌មានអន្ដរជាតិ
អ្នកជាសះស្បើយពីកូវីដ នៅតែអាចឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា
របាយការណ៍ផ្លូវការមួយបានរកឃើញថា អ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩ ទំនងជានៅតែឆ្លងរោគម្តងទៀត ដោយសារតែវីរុសបំប្លែងខ្លួនឥណ្ឌាឬ Delta។
សេវាសុខភាពសាធារណៈអង់គ្លេស (PHE ) បាននិយាយថា ហានិភ័យជាមួយវីរុសបំប្លែងខ្លួន Delta គឺមានខ្ពស់ជាងវីរុសបំប្លែងខ្លួនអង់គ្លេស “Alpha” ដល់ទៅ ៤៦ភាគរយឯណោះ។
ការរកឃើញនេះ គឺផ្អែកទៅលើការវិភាគពិតៗ អំឡុងរលកទីបីនៅក្នុងប្រទេសអង់គ្លេស ហើយបានពិនិត្យមើលទៅលើ ករណីវីរុសបំប្លែងខ្លួន Delta ប្រមាណ ៨០,០០០ ករណី។
ប៉ុន្តែ ទោះបីជាមានការកើនឡើងនៃហានិភ័យ ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនក៏ដោយ ក៏ចំនួនជនជាតិអង់គ្លេសដែលឆ្លងរោគជាថ្មី នៅតែមានកម្រិតទាបនៅឡើយ។
ក្នុងចំណោមករណីវីរុសបំប្លែងខ្លួន Delta ដែល PHE ធ្វើការវិភាគក្នុងរយៈពេល ៣ ខែកន្លងមកនេះ មានតែ ១,២ ភាគរយប៉ុណ្ណោះ ដែលត្រូវបានគេកំណត់ថា នៅតែឆ្លងរោគទោះជាសះស្បើយ។
លទ្ធផលនេះត្រូវបានបង្ហាញបន្ទាប់ពីការសិក្សាមន្ទីរពិសោធន៍មួយកាលពីដើមខែនេះ ដែលបានរកឃើញថា វីរុសបំប្លែងខ្លួន Delta អាចចៀសផុតអង់ទីគ័រ របស់អ្នកឆ្លងវីរុសបំប្លែងខ្លួន ផ្សេងទៀត។
PHE បានពិនិត្យមើលលទ្ធផលនៃការធ្វើតេស្ត PCR សម្រាប់ក្រុមមនុស្ស ទាំងចាក់វ៉ាក់សាំងនិងមិនចាក់វ៉ាក់សាំង ដែលបានធ្វើតេស្តវិជ្ជមានកូវីដ យ៉ាងហោចណាស់ ៩០ ថ្ងៃមុននេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ៥ វិធី ជួយការពារ អ្នកមិនទាន់ចាក់វ៉ាក់សាំង មិនឲ្យឆ្លង វីរុសបំប្លែងខ្លួន Delta
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


