សុខភាព
ហានិភ័យ! ស្រីៗកុំធ្វើរឿង ៧ យ៉ាងនេះ ពេលមករដូវម្ដងៗ
ស្រីៗតែងឈឺពោះ ហើមពោះ និងអារម្មណ៍មិនល្អ ពេលមករដូវម្ដងៗ។ ប៉ុន្តែ ក៏មានទម្លាប់មួយចំនួន អាចបង្កគ្រោះថ្នាក់អំឡុងពេលនេះដែរ។ អត្ថបទនេះនឹងប្រាប់រឿង ៧ យ៉ាងដែលពេទ្យឯកទេសរោគស្ត្រីណែនាំមិនឲ្យធ្វើ ពេលមកខែម្ដងៗ។
១- កុំញ៉ាំប្រៃពេក

ពេលមករដូវ ស្រីៗភាគច្រើនហើមដៃហើមជើង។ អាហារមានជាតិប្រៃច្រើន ធ្វើឲ្យរាងកាយខ្សោះជាតិទឹក។ ដូចនេះ ពេលញ៉ាំអាហារទាំងនោះ រាងកាយយើងនឹងស្តុកទុកជាតិទឹកដែលជាហេតុបង្កឲ្យហើម។ អ៊ីចឹង ញ៉ាំជាតិប្រៃមានកម្រិតល្មម ជាជម្រើសដ៏ល្អដែលអាចជួយកុំឲ្យហើម និងឈឺពោះ។ បើញ៉ាំប្រៃរួចទៅហើយ និងមានអារម្មណ៍ថាហើមនោះ គួរផឹកទឹកបន្ថែម ដើម្បីដេញជាតិសូដ្យូម (អំបិល) ដែលលើស និងជួយឲ្យរាងកាយត្រឡប់មកភាពដើម។
២- កុំផឹកកាហ្វេ

អ្នកជំនាញនិយាយថា ផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន ពេលមករដូវ អាចធ្វើឲ្យសុដន់ឡើងតឹង។ លើសពីនេះ កាហ្វេអាចទប់ស្កាត់ GABA ក្នុងខួរក្បាលដែលបណ្ដាលឲ្យយើងថប់អារម្មណ៍ បង្កើនចង្វាក់បេះដូង និងសញ្ញាគ្រោះថ្នាក់ផ្សេងទៀត មុនមករដូវ។ អាចសាកល្បងផឹកតែបៃតងវិញ ហើយអាចជួយសម្រួលការឈឺពោះបានទៀតផង។
៣- កុំញ៉ាំទឹកដោះគោ
កាល់ស្យូម ជាសារធាតុដ៏ល្អសម្រាប់ពេលមករដូវ ប៉ុន្តែមិនមែនគ្រប់ផលិតផលធ្វើពីទឹកដោះគោសុទ្ធតែល្អទាំងអស់ទេ។ អាស៊ីដ Arachidonic ក្នុងផលិតផលធ្វើពីទឹកដោះគោ ដូចជា ទឹកដោះគោ ទឹកដោះគោជូរ ឬហ្វ្រូម៉ា អាចធ្វើឲ្យយើងឈឺពោះបាន ទើបគេណែនាំឲ្យកាត់បន្ថយញ៉ាំផលិតផលទាំងនោះតាមដែលអាចធ្វើបាន។
៤- កុំកោរ ឬបករោម

កោររោម ឬបករោមក្នុងថ្ងៃមករដូវ អាចធ្វើឲ្យមានការឈឺចាប់ខ្លាំងជាងធម្មតា ដោយសារក្នុងថ្ងៃនោះ អ័រម៉ូនអឺស្ត្រូហ្សែន ក្នុងខ្លួនកើនឡើងខ្លាំង ធ្វើឲ្យរាងកាយឆាប់ទទួលអារម្មណ៍ឈឺ និងឈឺចាប់ជាងថ្ងៃធម្មតា។
៥- កុំនៅស្ងៀម ចេញញើសខ្លះល្អ

មិនធ្វើអីឲ្យចេញញើសសោះ មិនមែនជារឿងល្អទេ ជាពិសេសពេលមករដូវ។ សកម្មភាពរាងកាយបញ្ចេញអ័រម៉ូនអង់ដូហ្វីន (endorphins) ដើម្បីជួយកាត់បន្ថយការឈឺពោះ។ ការបញ្ចេញសកម្មភាពរាងកាយជួយសម្រួលដល់ការមួម៉ៅ ថប់អារម្មណ៍។ គ្មានសកម្មភាពជាក់លាក់ណាមួយដែលស្ត្រីគួរចៀសវាងនោះទេ គេណែនាំឲ្យយើងរក្សាទម្លាប់ហាត់ប្រាណ និងសកម្មភាពដទៃទៀតតាមធម្មតានៅថ្ងៃមករដូវ។
៦- កុំភ្លេចការពារ ពេលរួមភេទ

ការរួមភេទអាស្រ័យលើអារម្មណ៍ បរិយាកាស និងការព្រមព្រៀងគ្នា។ ដើម្បីបង្កើនភាពសុខស្រួល ទោះជាថ្ងៃមករដូវ ក៏អត់បញ្ហាអីដែរ។ ប៉ុន្តែអំឡុងមានឈាមរដូវហូរចេញមកនេះ អត្រាឆ្លងជំងឺតាមការរួមភេទ កើនឡើងខ្ពស់ជាងពេលធម្មតា។
៧- កុំប្រើសំឡីអនាម័យយូរពេក

Toxic Shock Syndrome ជាការឆ្លងរោគដ៏គ្រោះថ្នាក់ បើប្រើសំឡីអនាម័យក្នុងរយៈពេលយូរពេក មិនប្រញាប់ប្ដូរចេញ។ ការរក្សាអនាម័យ ជារឿងសំខាន់ណាស់ ជាពិសេសក្នុងថ្ងៃមករដូវ។ សម្រាប់អ្នកប្រើសំឡីអនាម័យទំនើប Tampons គួរប្ដូររាល់ ៤-៦ ម៉ោងម្ដង និងសម្រាប់អ្នកប្រើសំឡីអនាម័យធម្មតា គួរប្ដូររាល់ ៣-៤ ម៉ោងម្ដង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពេលមករដូវម្ដងៗ ស្រីៗតែងមានអារម្មណ៍បែបនេះ
ចុចអាន៖ សមាធិជួយឱ្យវដ្តរដូវទៀងទាត់ បន្ថយការឈឺចាប់ និងបំបាត់បញ្ហាមុនលើវ័យជំទង់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


