កូវីដ-១៩
លោកស្រី ឱ វណ្ណឌីន ៖ វីរុសបំប្លែងខ្លួនថ្មី អាល់ហ្វា និង ដែលតា កំពុងវាយលុកនៅ កម្ពុជា គួរឲ្យព្រួយបារម្ភ
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា វីរុសបំប្លែងខ្លួនថ្មី អាល់ហ្វានិងដែលតាកំពុងវាយលុកនៅកម្ពុជាគួរឱ្យព្រួយបារម្ភដែលបណ្តាលឱ្យមានពលរដ្ឋឈឺ និងស្លាប់ច្រើន។
លោក ស្រីបានបន្តថា បច្ចុប្បន្ននេះវីរុសបំប្លែងខ្លួនថ្មីប្រភេទអាល់ហ្វាកំពុងធ្វើចរាចរណ៍នៅពាសពេញប្រទេសកម្ពុជាហើយដោយមានអ្នកឆ្លងច្រើនរយនាក់និងស្លាប់ក៏ច្រើនដែរ។
លោកស្រី បានបន្តទៀតថា ចំណែកវីរុសដែលតាវិញក៏កំពុងមានឆ្លងកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទីមួយថ្ងៃពិសេសទៅលើពលរដ្ឋដែលធ្វើដំណើរមកពីក្រៅប្រទេសតាមផ្លូវគោកហើយមន្ត្រីយើងបានខិតខំខ្លាំងណាស់ក្នុងការស្វែងរកប្រភេទជំងឺនេះសំដៅទប់ស្កាត់កុំឱ្យមានការចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀតព្រោះថាការចម្លងវីរុសអាល់ហ្វាក៏ដូចជាដែលតាមានសភាពលឿនជាងនិងគ្រោះថ្នាក់ជាងវីរុសដែលមិនមែនបំប្លែងខ្លួន។

យ៉ាងណាក៏ដោយ លោក ស្រីបានទទួលស្គាល់ថា ការប្រយទ្ធនឹងវីរុសបំប្លែងខ្លួនថ្មីទាំងពីរនេះពិតជាការលំបាកណាស់ក្នុងការគ្រប់គ្រង។ លោកស្រីបានលើកឧទាហរណ៍មកបញ្ជាក់ថា ជាធម្មតាវីរុសកូវីដ១៩នេះបើត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃហើយពេលអវិជ្ជមាន២ដងត្រូវអនុញ្ញាតឱ្យបន្តទៅធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។ប៉ុន្តែវីរុសដែលតានេះត្រូវបានរកឃើញក្រោយ១៤ថ្ងៃទៅវិញ។នេះអាចបណ្តាលមកពីអ្នកធ្វើចត្តាឡីស័កមិនបានអនុវត្តបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
លោក ស្រី បានក្រើនរំលឹកថាប្រជាពលរដ្ឋមួយចំនួនភ្លេចខ្លួនអាងចាក់វ៉ាក់សាំង២ដងហើយភ្លេចការពារខ្លួន ជួបជុំមិត្តភ័ក្តផឹកស៊ីជលើកែវគ្នាសប្បាយរីករីកដោយមិនខ្វល់ពីការចម្លងដែលបង្កឱកាសឱ្យមានការឆ្លងវីរុសកូវីដ១៩ពិសេសវីរុសបំប្លែងខ្លួនថ្មី។
លោកស្រី រដ្ឋលេខាធិការបាន ក្រើនរំលឹកដល់សាធារណជនទាំងអស់ជាពិសេសយុវវ័យគ្រប់រូបឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារជានិច្ចកុំភ្លេចខ្លួនឲ្យសោះដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមការរៀនរស់ជាមួយវត្តមានវីរុសកូវីដ១៩តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩សំដៅបង្ការគ្រប់គ្រងនិងកាត់ផ្ដាច់នូវខ្សែចម្លងនូវមេរោគកូវីដ១៩នឹងបន្តការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារនិង៣កុំ។
ជាមួយគ្នានេះដែរកុំទៅកាន់កន្លែងមនុស្សជួបជុំអ៊ូរអរគ្នាច្រើនកន្លែងមនុស្សនៅជិតគ្នានឹងកន្លែងដែលបិទជិតព្រោះជាទីតាំងមានហានិភ័យឆ្លងខ្ពស់បំផុតដូចជាជួបជុំគ្នាដើម្បីទទួលទានបាយរួមគ្នាឬបង្កឲ្យមានការជួបជុំពិធីភ្ជាប់ពាក្យឬពិធីបុណ្យទានអ្វីមួយដែរនឹងកាត់បន្ថយការធ្វើដំណើរចល័តឬនៅផ្ទះប្រសិនបើមិនមានភារកិច្ចចាំ បាច់ត្រូវចេញក្រៅផ្ទះ។
ចាប់ពីថ្ងៃទី៣១មីនារហូតដល់ថ្ងៃទី២៥កក្កដាឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺដែលតាចំនួន១១៤នាក់ក្នុងនោះស្រ្តីចំនួន៥៩នាក់៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


