កូវីដ-១៩
កុមារ១៩.៤០០នាក់នៅកោះកុង នឹងចាក់វ៉ាក់សាំងបង្ការកូវីដនៅខែសីហា ខាងមុខ
កោះកុង ៖ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានបង្ហាញតួលេខកុមារដែលនឹងត្រូវចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដនៅថ្ងៃទី១ ខែសីហា ខាងមុខ គឺមានប្រមាណ១៩.៤០០នាក់ ដោយមណ្ឌលចាក់វ៉ាក់សាំងធ្វើឡើងនៅតាមក្រុងស្រុកទាំង៧របស់ខេត្តមួយនេះ។

យ៉ាងហោចណាស់ ខេត្តកោះកុង ក៏កុមារា និងកុមារី គ្រប់អាយុចាប់ពី១២ដល់១៧ឆ្នាំ ចំនួន១៩.៤០០នាក់ដែរ ដែលត្រៀមទទួលវ៉ាក់សាំងបង្កជំងឺកូវីដ១៩ពីរាជរដ្ឋាភិបាលកម្ពុជានៅដើមខែសីហា ឆ្នាំ២០២១។ លោកវេជ្ជបណ្ឌិតទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង អះអាងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ថា ស្ថិតិកុមារដែលត្រូវចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដស្រង់សរុបរួចរាល់ហើយ ដោយមន្ទីរផែនការជាអ្នកផ្តល់តួលេខឲ្យ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានពន្យល់ក្រោយការទទួលសម្ភារៈវេជ្ជសាស្ត្រពីលោកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុនអលវ៉ាយភីគ្រុបថា ដំណើរការនៃការចាក់វ៉ាក់សាំងជូនកុមារនៅខេត្តកោះកុង នឹងប្រព្រឹត្តទៅតាមកាលវិភាគកំណត់គណៈកម្មការក្រសួងសុខាភិបាលតាមបណ្តាក្រុងស្រុកចំនួន៧ទូទាំងខេត្ត។ មិនថាតែនៅដាច់ស្រយោល ឬដែនកោះនោះទេ គឺធ្វើយ៉ាងណាកុមារទាំងនោះធានាបានការទទួលវ៉ាក់សាំងគ្រប់គ្នា។

ជំនួសមុខដល់អាណាព្យាបាលកុមារក្នុងខេត្ត គឺលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ក៏ សម្តែងនូវអំណរគុណយ៉ាងខ្លាំងបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពរស់នៅកុមារ ដោយមិនទុកឲ្យកុមារ ឬប្រជាពលរដ្ឋណាស្លាប់ដោយគ្មានវ៉ាក់សាំងនោះទេ។

លោកស្រីអភិបាលខេត្តកោះកុង ទទូចស្នើសុំដល់អាណាព្យាបាលទាំងអស់ត្រូវយកកូនទៅចាក់វ៉ាក់សាំង នេះឱ្យបានគ្រប់ៗគ្នា ព្រោះមានតែថ្នាំវ៉ាក់សាំងទេ ទើបជួយអាយុជីវិតបង្ការជំងឺមួយនេះយ៉ាងល្អប្រសើរ។ ដូច្នេះកុំមានការបារម្ភអំពីហានិភ័យនៃការចាក់វ៉ាក់សាំងឱ្យសោះ។

ទន្ទឹមនោះការត្រៀមចាក់វ៉ាក់សាំងដល់កុមារ នៅព្រឹកថ្ងៃ២៧ ខែកក្កដា គេសង្កេតឃើញមានគ្រូពេទ្យ និងអាជ្ញាធរសមត្ថកិច្ចខេត្តកោះកុង បន្តចុះយកសំណាកក្រុមអាជីវករ និងពលរដ្ឋរស់នៅជុំវិញផ្សារដងទង់ដើម្បីធ្វើតេស្តរហ័សស្វែងរកជំងឺកូវីដ១៩ ខណៈមានអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាច្រើននាក់។

ជាលទ្ធផលនៃដំណើរការធ្វើតេស្តរហ័សលើក្រុមអាជីវករ និងពលរដ្ឋនៅផ្សារដងទង់ មន្ត្រីជំនាញបានរកឃើញអ្នកវិជ្ជមានចំនួន២នាក់ ក្នុងចំណោមអ្នកមកធ្វើតេស្តសរុបប្រមាណ៩៤នាក់ បើចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១២រសៀល។ ក្រុមអ្នកដែលរកឃើញវិជ្ជមានកូវីដ១៩ នឹងត្រូវបញ្ចូនទៅព្យាបាលនៅអគារព្យាបាលស៊ូនឹង៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


