ព័ត៌មានជាតិ
អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រគល់រថយន្តក្រុង២គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្ត
ឧត្ដរមានជ័យ ៖ នាព្រឹក ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញប្រគល់រថយន្តក្រុង ២ គ្រឿង ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បីជួយសម្រួលដល់ការជួយដឹកជញ្ជូនពលករពីច្រកទ្វារព្រំដែនទៅកាន់ទីតាំងចត្តាឡីស័ក តាមមណ្ឌលនីមួយៗ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានផ្ដល់អំណោយជារថយន្តក្រុង ២ គ្រឿង មកដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងអំឡុងពេលដ៏លំបាកនេះ រដ្ឋបាលខេត្ត ពិតជាមានសេចក្ដីរំភើបក្នុងកាយវិការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ដែលបានជួយដល់រដ្ឋបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត ពិតជាមានក្តីរីករាយ ហើយនឹងប្រើប្រាស់រថយន្តទាំងនេះក្នុងសកម្មភាពចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តឧត្តរមានជ័យ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល៕
ដោយ ៖ ចាន់ ធី





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី