ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ខេត្ត Henan សម្លាប់មនុស្សដល់៧១នាក់ ខូចខាតគិតជាប្រាក់២ប៊ីលានដុល្លារ
តួលេខជនរងគ្រោះបាត់បង់ជីវិតពីទឹកជំនន់នៅខេត្ត Henan ភាគច្រើនកណ្តាលប្រទេសចិនបានឡើងដល់៧១នាក់គិតត្រឹមថ្ងៃអង្គារ៍ ទី២៧ ខែកក្កដា ក្នុងនោះមានអ្នកស្លាប់នៅផ្លូវក្រោមដី១៤នាក់។
ភ្លៀងធ្លាក់យ៉ាងខ្លាំងត្រឹមតែរយៈពេល៣ថ្ងៃកាលពីសប្តាហ៍មុនបានវាយប្រហារទីក្រុង Zhengzhou យ៉ាងធ្ងន់ធ្ងរដែលបង្កជាទឹកជំនន់បណ្តាលឲ្យរថយន្តជាប់គាំងនៅផ្លូវក្រោមដី និងអ្នកដំណើរជាង៥០០នាក់បានជាប់នៅក្នុងម៉ោងមមាញឹកកាលពីថ្ងៃអង្គារ៍សប្តាហ៍មុន។
អាជ្ញាធរក្រុងបានប្រកាសនៅថ្ងៃអង្គារ៍ម្សិលមិញពីឈ្មោះអ្នកដែលបាត់បង់ជីវិតនៅផ្លូវក្រោមដី ដែលមានការប៉ុនប៉ងដ៏កម្រមួយនៃតម្លាភាព បន្ទាប់ពីមនុស្សចាប់ផ្តើមដាក់កម្រផ្កាគោរពដល់ជនរងគ្រោះនៅទីតាំងរងគ្រោះ។
សេចក្តីប្រកាសរបស់សាលាក្រុងបាននិយាយថា ៖«ភ្លៀងធ្លាក់ដ៏អាក្រក់បណ្តាលទឹកជំនន់ហូរចូលផ្នែកខ្លះនៃផ្លូវក្រោមដីនៃខ្សែទី៥ និងជញ្ជាំងការពារផ្លូវក្រោមដីបានដួលរលំ»។
ភរិយារបស់ជនរងគ្រោះម្នាក់បានសរសេរលើបណ្តាញសង្គម Weibo ថា ៖«នរណាបានគិតថា មានតែអ្នកម្នាក់គត់នៅឆ្ងាយពីផ្ទះ តែអ្នកលែងត្រឡប់មកផ្ទះរហូតហើយ»។
ភ្លៀងធ្លាក់ដ៏អាក្រក់ដូចហែកមេឃដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែកក្កដាបានប៉ះពាល់ដល់មនុស្សស្ទើរ១៣លាននាក់ បំផ្លាញផ្ទះជិត៩០០០ខ្នង និងធ្វើឲ្យបាត់បង់សេដ្ឋកិច្ចនៅខេត្ត Henan ដែលគិតជាប្រាក់ប្រមាណ២ប៊ីលានដុល្លារអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
កីឡា៣ ថ្ងៃ ago
ស្ថាបនិក KSF ផ្តល់តម្លៃ ឈឿង ល្វៃ ខ្ពស់បំផុតសម្រាប់កំណត់ត្រាជូនជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ