ព័ត៌មានជាតិ
វ៉ាក់សាំងជំនួយរបស់សហរដ្ឋអាមេរិកចំនួន៥០ ម៉ឺនដូសនឹងមកដល់កម្ពុជានៅថ្ងៃសុក្រសប្តាហ៍នេះ
វ៉ាក់សាំងប្រភេទ Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ចំនួន ៥០ ម៉ឺនដូស ក្នុងចំណោមជំនួយ១ លានដូស នឹងដឹកមកដល់កម្ពុជា នៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លើកឡើងថា អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងប្រែងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរ។
បើតាមស្ថានទូតអាមេរិក វ៉ាក់សាំងចំនួនពាក់កណ្ដាលដែលនឹងដឹកមកដល់នៅម៉ោង ០៧៖១៥ នាទីព្រឹកថ្ងៃទី ៣០ ខែកក្កដា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយអាចនឹងមកដល់នៅថ្ងៃច័ន្ទទី២ ខែសីហាជាងពាក់កណ្ដាលទៀត៕


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?