ព័ត៌មានជាតិ
បុរសម្នាក់ប៉ុនប៉ងសម្លាប់ប្រពន្ធ គ្រាន់តែលឺថា ជិតមានគេស្តីដណ្ដឹងប្រពន្ធ
បន្ទាយមានជ័យ ៖ ភ្លើងប្រច័ណ្ឌខ្លាំងបុរសម្នាក់ហ៊ានប៉ុនប៉ងសម្លាប់ប្រពន្ធគ្រាន់តែគេនិយាយថាប្រពន្ធមានគេជិតស្តីដណ្តឹង សំណាងណាស់មិនបានសម្រេចអ្នកជិតខាងជួយទាន់។
ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោពេជ្រ ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនសង្ស័យជាប្តីមាន ឈ្មោះសឿន ច័ន្ទវិឈុន អាយុ៣១ឆ្នាំ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះឈ្លាន ផល្លាហៅអូន អាយុ៣០ឆ្នាំ រស់នៅភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកបានឲ្យដឹងបន្តទៀតថា តាមការសួរនាំជនសង្ស័យជាប្តីបានសារភាពថា ពួកគេទាំង២នាក់ជាប្តីប្រពន្ធនឹងគ្នា មានជាប់ចំណងស្នេហ៍និងគ្នារយៈពេលជាង១០ឆ្នាំមកហើយ មានកូនប្រុស ស្រី ចំនួន២នាក់ ដោយមិនចុះសម្រុងនិងគ្នាបែកគ្នា៣ខែកន្លងមកហើយ តែមិនបានលែងលះគ្នានោះទេ ដោយប្រពន្ធមានជម្ងឺរោគស្បូន ហើយមកដេកនៅផ្ទះឪពុកម្តាយរបស់គេ ចំណែកប្តីនៅផ្ទះឪពុកម្តាយរបស់ខ្លួននៅភូមិបឹងសុក្រមដែរ។ ដោយសារប្រពន្ធមានជម្ងឺរោគស្បូនប្រពន្ធបានឲ្យប្តី
យកប្រពន្ធមួយទៀត តែប្តីមិនទាន់យក។ នៅថ្ងៃកើតហេតុខ្លួនបានផឹកស្រាស្រវឹង ហើយមានគេប្រាប់ថាប្រពន្ធរបស់ខ្លួនមានគេប្រុងស្តីដណ្តឹងហើយ ធ្វើឲ្យខ្លួនមានកំហឹងគួបនឹងជាតិស្រាចូលពោះផង ក៏ជិះម៉ូតូកាន់កាំបិតតាំងតោប៉ុនប៉ងសម្លាប់ប្រពន្ធចោលពេលមកដល់ផ្ទះឃើញនាងកំពុងដេកលើអង្រឹងក្រោមផ្ទះ ដោយអំណាចប្រច័ណ្ឌខ្លាំង មិនបានសួរនាំអ្វីក៏ចាប់សក់ក្បាលគម្រាមសម្លាប់ចោលឲ្យកូនកំព្រា តែត្រូវបងប្អូន និងអ្នកជិតខាងឃើញក៏មកប្រតាយប្រតប់ចាប់ដកយកកាំបិតតាំងតោបានប្តីរបួសត្រង់ក្បាលពេលប្រតាយប្រតប់គ្នា។
លោកវរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន បានបញ្ជាក់ថាដោយផ្អែកលើចម្លើយសារភាព សាក្សីនៅកន្លែងកើតហេតុ និងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកំរិតស្រាលបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី



