សុខភាព
មកដឹងពីរោគសញ្ញា ជំងឺមហារីកច្រមុះ និង ការវិវត្ត
ក) រោគសញ្ញាមហារីកច្រមុះ
នៅដំណាក់កាលដំបូង ជំងឺមហារីកច្រមុះ ពុំស្ដែងនូវសញ្ញាអ្វីដែលគួរឲ្យកត់សំគាល់ទេ។ រោគសញ្ញាមួយចំនួនដែលតម្រូវឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ មានដូចខាងក្រោម៖

– មានឡើងកូនកណ្ដុរនៅក
– ឈាមច្រមុះ
– តឹងច្រមុះភាគច្រើនមួយចំហៀង
– សណ្តាប់មានការធ្លាក់ចុះនៅត្រចៀកម្ខាង
– ហ៊ឹងត្រចៀក
– ឈឺក្បាល

ខ) មូលហេតុបង្ក៖
មូលហេតុបង្កឲ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់ដឹងពិតប្រាកដ ប៉ុន្តែមានកត្តាមួយចំនួនដែលជំរុញឲ្យកើតមានជំងឺនេះ ៖
– ទីតាំងភូមិសាស្ត្រ ដូចជាប្រទេសចិនភាគខាងត្បូង ឬអាស៊ីខាងកើត
– ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine : អាហារដែលមានកម្រិតអំបិលខ្ពស់ ប្រឡាក់ហាលឲ្យស្ងួតរួចអាំង (សាច់ ឬត្រី)
– អ្នកប្រកបរបរដែលទាក់ទងជាមួយឈើ-ជាងឈើ
– Epstein-Barr Virus
– ប្រវត្តិក្រុមគ្រួសារដែលកើតជំងឺនេះ(Nasopharyngeal Cancer)
:max_bytes(150000):strip_icc()/senior-woman-with-a-headache-1204923115-2de951be8ea84d87aef41d52c831c5be.jpg)
គ) ការធ្វើរោគវិនិច្ឆ័យ៖
– ការឆ្លុះដោយម៉ាស៊ីនអង់ដូស្គប់ ប្រើកាំមេរ៉ាឆ្លុះចូលក្នុងច្រមុះរហូតដល់ផ្នែកខាងក្រោយNasopharynx
– ការច្រឹបសាច់ : ត្រូវច្រឹបសាច់នៅផ្នែកខាងក្រោយច្រមុះ ដើម្បីធ្វើការពិសោធន៍កោសិកាមហារីក Pathology and Immmuno-histo-chemistry
– ធ្វើ CT-Scan ឬ MRI
– Panendoscopy
ឃ) ការព្យាបាល៖
– ការព្យាបាលដោយកាំរស្មី តាមវិធីសាស្ត្រទំនើប (Modern Radiotherapy)
– ការចាក់ថ្នាំគីមី (Chemotherapy)
– ការវះកាត់ក្នុងករណីខ្លះ

មិនមានវិធានការសម្រាប់ការពារមិនឲ្យកើតជំងឺមហារីកច្រមុះទេ ប៉ុន្តែយើងអាចកាត់បន្ថយដោយកត្តាមួយចំនួន ដែលជំរុញឲ្យកើតជំងឺនេះ ដូចដែលបានរៀបរាប់ខាងលើ។ ដូចនេះក្នុងនាមជាគ្រូពេទ្យជំនាញ អំពាវនាវដល់បងប្អូនទាំងអស់ ដែលមានប្រវត្តិឈាមច្រមុះ ឬតឹងច្រមុះជាប្រចាំសូមអញ្ជើញមកទទួលការពិគ្រោះ ពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញត្រចៀក ច្រមុះ បំពង់ក និងជំងឺមហារីកនៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ រោគសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកកំពុងកើតជំងឺហើមសួត
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


