ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ចូលរួមចំណែក ជាមួយអាជ្ញាធរ ដើម្បីគ្រប់គ្រង ស្ថានភាពកូវីដ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលចុះជួយតាមបណ្ដាខេត្តនានា សូមចូលរួមចំណែក ជួយឧបត្ថម្ភជាថវិកា ឬសម្ភារៈ និងមើលការខុសត្រូវ នៅក្នុងខេត្តរបស់ខ្លួនចុះជួយ ដើម្បីគ្រប់គ្រងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសករណីពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ។ ការអំពាវនាវយ៉ាងដូច្នេះ គ្រាដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាក់វិធានការជាបន្ទាន់ ដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល ដើម្បីទទួលយកពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ។
យោងតាមសារសំឡេងពិសេស ផ្ញើជូនជនរួមជាតិ នៅល្ងាចថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយអំពាវនាវថា «ហើយសូមអំពាវនាវ ដល់សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ដែលជាមន្ត្រីទទួល ចុះជួយចំពោះខេត្ត-រាជធានី ជួយឧបត្ថម្ភ និងមើលការខុសត្រូវ ទៅលើបញ្ហានេះ រួមចំណែកជាមួយខេត្ត ដើម្បីគ្រប់គ្រងស្ថានភាពកូវីដ-១៩ តាមរយៈអ្នកដែលមាន នៅខាងក្នុងហើយស្រាច និងអ្នកដែលបានទើប វិលត្រឡប់មកពីព្រះរាជាណាចក្រថៃ»។
ត្រង់ចំណុចសម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា សូមឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលចុះជួយរាជធានី-ខេត្តនីមួយ ជួយមើលការខុសត្រូវ និងរួមចំណែកក្នុងការផ្គត់ផ្គង់ថវិកា សម្ភារៈចាំបាច់នានា ដើម្បីជួយដល់អាជ្ញាធររាជធានី-ខេត្ត បន្ថែមពីលើថវិកាជាតិ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន