ព័ត៌មានជាតិ
រយៈពេល៧ថ្ងៃ សមត្ថកិច្ចក្រុងភ្នំពេញ ឃាត់យានយន្តល្មើសនឹងបម្រាមគោចរ ជិត១,៦០០គ្រឿង និងបញ្ជូនទៅតុលាការ២៦នាក់
នៅក្នុងរយៈពេល៧ថ្ងៃនេះ សមត្ថកិច្ចរាជធានីភ្នំពេញបានឃាត់យានយន្ត ដែលល្មើសនឹងបម្រាមគោចរចំនួន១,៥៩៧គ្រឿង ក្នុងនោះមានរថយន្ត៤៧៣គ្រឿង និងម៉ូតូ១,១២៤គ្រឿងនិងឃាត់មនុស្ស៥១នាក់ ក្នុងនោះបញ្ជូនទៅតុលាការ២៦នាក់។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅរសៀលថ្ងៃទី០៧សីហានេះថា យានយន្តដែលសមត្ថកិច្ចបានឃាត់នោះ ក្នុងនោះយើងបានពិន័យនៅនឹងកន្លែងចំនួន៣៨៩គ្រឿង ក្នុងនោះមានរថយន្តន១១០គ្រឿង និងម៉ូតូចំនួន២៧៩គ្រឿង។ចំណែកយានយន្តផ្សេងទៀត ដែលនៅសល់ត្រូវបានយកមករក្សាទុកនៅតាមបណ្តាខណ្ឌ។

លោកវរសេនីយ៍ឯក សាន សុខសីហាបានបន្តឲ្យដឹងទៀតថា« ជាមួយនោះដែរ អាជ្ញាធរនិងបន្តអនុវត្តឱ្យបានតឹងរឹងបន្ថែមទៀត តាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ដូចជាឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយបង្កើតឱ្យមានក្រុមអន្តរាគមន៍ពិសេសជាច្រើនក្រុមដើម្បីចល័តតាមគ្រប់ច្រកល្ហកក៏ដូចជាតាមផ្លូវតូចៗនិងបណ្តាខណ្ឌតាមជាយក្រុង ដើម្បីត្រួតពិនិត្យមើលនៅមានហាងដែលបើកលក់ដូរ និងអ្នកដែលបន្តល្មើសជួបជុំប្រមូលផ្តុំផឹកស៊ី ល្មើសនិងបម្រាមគោចរ»។

លោកបានបន្ថែមទៀតថា ជាលទ្ធផលអាជ្ញាធរបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តល្មើសចំនួន៥១នាក់ ក្នុងនោះបានបន្តនីតិវីធីបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ចំនួន២៦នាក់ ហើយក្រៅពីនេះមួយចំនួនបានអប់រំឱ្យវិលត្រឡប់ទៅផ្ទះវិញ និងខ្លះទៀតពិន័យទៅតាមច្បាប់។ លោកវរសេនីយ៍ឯក សាន សុខសីហា បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសគឺប្រភេទបម្លែងថ្មី ដែលតា។

គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញបានដាក់ចេញស្តីពីការអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង៣:០០នាទីទៀបភ្លឺរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២៩ខែកក្កដាដល់ថ្ងៃទី១២ខែសីហា២០២១ខាងមុខនេះ ដើម្បីទប់សស្កាត់ជំងឺកូវីដ១៩ពិសេសវីរុសដែលតា (Delta) ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន