កូវីដ-១៩
សង្កេតមើលខ្លួន! លក្ខខណ្ឌបែបណាដែលគ្រូពេទ្យចាត់ទុកថា ឆ្លងកូវីដស្រាល ឬធ្ងន់ត្រូវបំពាក់អុកស៊ីសែន
ខណៈមនុស្សម្នាក់បានឆ្លងកូវីដ មិនមែនមានន័យថា ត្រូវតែព្យាបាលតាមក្បួនវេជ្ជសាស្ត្រគ្រប់គ្នាទេ។ សម្រាប់អ្នកឈឺខ្លះ ក្នុងករណីស្រាលៗអាចព្យាបាលនៅផ្ទះខ្លួនឯងបាន ដោយពុំចាំបាច់ប្រើថ្នាំច្រើនមុខឬតម្រូវឲ្យមានការថែទាំពីក្រុមគ្រូពេទ្យឡើយ។
ដោយឡែកសម្រាប់អ្នកឈឺសមគួរឬធ្ងន់ធ្ងរ អាចឈានទៅធ្វើការបែងចែកកម្រិតនៃលក្ខណៈគ្លីនិក ដើម្បីបំពាក់អុកស៊ីសែន និងប្រើប្រាស់ឧបករណ៍ជំនួយខ្យល់ដកដង្ហើមថែមទៀតផង។
ការធ្វើចំណាត់ថ្នាក់កម្រិតភាពធ្ងន់ធ្ងរ សម្រាប់ករណីវិជ្ជមានដោយប្រើលក្ខខណ្ឌខាងក្រោម៖
១ ករណីគ្មានរោគសញ្ញា
-គ្មានរោគសញ្ញាឬសញ្ញានៃការបង្ករោគណាមួយ អ្នកឈឺអាចព្យាបាលនៅផ្ទះដោយខ្លួនឯង ឬលេបថ្នាំតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។
២ ករណីស្រាល
-មានផ្ដាសាយ
-ហៀរសំបោរ
-ឈឺបំពង់ក
-ឈឺសាច់ដុំឬឈឺសន្លាក់
-កម្ដៅតិចជាង ៣៨ អង្សារសេ
-ចង្វាក់ដង្ហើមធម្មតា (១៤ – ២០ ដង/នាទីសម្រាប់មនុស្សពេញវ័យ)
-កំហាប់អុកស៊ីសែន (SpO2) លើសពី ៩៤ ភាគរយ (ដោយមិនទាន់ដាក់អុកស៊ីសែន)។
៣ ករណីមធ្យម
-កម្ដៅលើសពី ៣៨ អង្សារសេ
-ចង្វាក់បេះដូង១០០ដង/នាទី
-ចង្វាក់ដង្ហើម២០ ទៅ ២៥ ដង/នាទី
-ពិបាកដង្ហើម SpO2: ៩២ ភាគរយ – ៩៤ ភាគរយ (ដោយមិនទាន់ដាក់អុកស៊ីសែន)
-រូបថតសួតមិនធម្មតា មានសញ្ញា ស ស្រអាប់ដាស នៅផ្នែកខាងនៃសួត។
៤ ករណីធ្ងន់ធ្ងរ
-កម្ដៅលើសពី ៣៨ អង្សារសេ
-ចង្វាក់បេះដូង ១២០ ដង/នាទី
-ចង្វាក់ដង្ហើម ២៥ ដង/នាទី
-វិបត្តិនៃការដឹងស្មារតី (ពិន្ទុ Glasgow Coma Scale ≤14 )
-SpO2 < ៩២% (ដោយមិនដាក់អុកស៊ីសែន)
-PaO2/FiO2 ≤ 300mmHg (1 mmHg = 0.133kPa)
មានការវិវត្តលឿននៃសញ្ញារលាកសួតលើរូបភាពថតសួត ដោយកាំរស្មីអ៊ិច ៥០ ភាគរយ (Lung infiltrates on CXR ≥50%) ក្នុងអំឡុងពេល ២៤ ទៅ ៤៨ ម៉ោង។
៥ ករណីសង្រ្គោះកម្រិតធ្ងន់
-មានលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖
-ដង្ហើមចុះខ្សោយ តម្រូវប្រើម៉ាស៊ីនជំនួយការដកដង្ហើម
-ស្លុក(Shock)
-សរីរាង្គផ្សេងចុះខ្សោយ តម្រូវឲ្យមានការថែទាំនៅផ្នែក ICU៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដុកទ័របកស្រាយលម្អិត ពិតឬចចាមអារ៉ាម ក្រោយមើមខ្ជាយល្បីល្បាញថា អាចប្រឆាំងកូវីដបាន ១០០ ភាគរយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២៣ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore