Connect with us

ព័ត៌មានជាតិ

វីរុសកូវីដអាល់ហ្វា​បំប្លែងខ្លួនទៅ​ជាប្រភេទ E484K ​កាត់ផ្តាច់នូវប្រព័ន្ធភាពសុំារបស់​មនុស្ស​កាន់តែវ៉ៃលុកសួតធ្ងន់ធ្ងរ

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា វីរុស​កូវីដ១៩ អាល់ហ្វាបានបន្តបំប្លែងខ្លួនថ្មីទៀតទៅជាប្រភេទ E484K អាចទៅកាត់ផ្តាច់​នូវប្រព័ន្ធភាព​សុំារបស់មនុស្សធ្វើឱ្យសួតប៉ះពាល់ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីនបញ្ជាក់ថាមកដល់ពេលនេះ គេសង្កេតឃើញ​ថាមានវីរុសកូវីដ១៩នេះ បានរាតត្បាតនៅលើសកលលោក ដែលប្រភេទអាល់ហ្វា ត្រូវបានគេរក​ឃើញបន្តទៀតនូវការបំប្លែងខ្លួនរបស់វាទៅជាប្រភេទ E484K ដែលធ្វើឱ្យពិភពលោក​មានការព្រួយ​បារម្ភខ្លាំង ដោយអ្នកវិទ្យា​សាស្រ្តមានការសង្ស័យប្រភេទវីរុសនេះ អាចទៅកាត់ផ្តាច់ ឬធ្វើដំណើរឆ្លង​កាត់បានទៅនឹងប្រព័ន្ធភាពសុំារបស់មនុស្ស។

លោកស្រីថ្លែងបន្តថាដោយសារវីរុសបំប្លែងថ្មីប្រភេទ E484K នេះ ទើបមានការអំពាវនាវឱ្យបណ្តា​ប្រទេសទាំងអស់ ត្រូវខិតខំទប់ស្កាត់កុំឱ្យវីរុសប្រភេទ E484K ចរាចរណ៍ក្នុង​លក្ខណៈ​ទូលំទូលាយ នឹងធ្វើឱ្យវីរុសនេះមានលទ្ធភាពក្នុងការបំប្លែងខ្លួនតទៅទៀត ខណៈដែលពពួក​អាល់​ហ្វា​បានចរាចរណ៍១៨២​ប្រទេសទៅហើយនៅលើសកលលោក។

លោកស្រីថ្លែងថា “វីរុសដែលបំប្លែងថ្មីនេះ យើងសង្កេតឃើញថាវាបានធ្វើឱ្យមានការប៉ះពាល់ទៅដល់សួតយើងយ៉ាង​ធ្ងន់​ធ្ងរ នេះគឺជាការសង្កេតរបស់យើង ហើយអ្នកវិទ្យាសាស្ដ្រក៏គេសង្កេតឃើញបែបនេះដែរ”។

បើតាមលោកស្រី ឱ វណ្ណឌីនវីរុសកូវីដ ១៩ ប្រភេទបំប្លែងថ្មីនៅ​ក្នុងប្រទេស​កម្ពុជា មាន​អាល់ហ្វានិងដែលតា ខណៈដែលវីរុសកូវីដ១៩ បំប្លែងថ្មីទៀតប្រភេទ E484K ដែល​ជាវីរុស​បំប្លែងខ្លួន​ពីអាល់ហ្វា មិនទាន់រកឃើញនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែទាមទារឱ្យ​ប្រជា​ពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម