Connect with us

ព័ត៌មានជាតិ

សភាវ័យក្មេងកម្ពុជាតែងតាំងក្រុមការងារចូលរួមសកម្មភាពជាមួយសភាវ័យក្មេងនៃបណ្តាប្រទេសជាមិត្ត

បានផុស

នៅ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ក្នុងនាមប្រធានក្រុមសមាជិកសភាវ័យក្មេងកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី១នៃក្រុមសមាជិកសភា វ័យក្មេងកម្ពុជា សម្រេចតែងតាំងក្រុមការងារសមាជិករដ្ឋសភាវ័យក្មេងចូលរួមសកម្មភាពនានាជាមួយសមាជិកសភាវ័យក្មេងនៃបណ្តាប្រទេសជាមិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់​អស់លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ក្រុមជំនួយការសរុបប្រមាណ ៣០ នាក់ តាមប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចប្រជុំបានពិភាក្សាលើការងារចំពោះមុខសម្រាប់ក្រុមសមាជិកសភាវ័យក្មេង ក្រោយពីបានទទួលភារកិច្ចដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំរដ្ឋសភា ដែលផ្តោតសំខាន់លើ ការងារទំនាក់ទំនងអន្តរជាតិក្នុងក្របខ័ណ្ឌពហុភាគីរួមមានវេទិកាសភាអន្តរជាតិនានាក៏ដូចជាក្របខ័ណ្ឌទ្វេភាគី។

សូមបញ្ជាក់ផងដែរថា សេចក្តីសម្រេចលេខ ០៥២ រ.ស. ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចតែងតាំងក្រុមការងារសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា ដែលមាន អាយុត្រឹម៥០ឆ្នាំចុះ ដើម្បីដឹកនាំការងារចូលរួមសកម្មភាពនានាជាមួយសមាជិកសភាវ័យក្មេងនៃបណ្តាប្រទេសជាមិត្តក្នុងនីតិកាលទី០៦ នៃរដ្ឋសភាដែលមានសមាសភាពចំនួន១៩រូប។ ក្នុងនោះលោកប្រធាន អនុប្រធាន លេខាធិការ និង សមាជិកគណៈកម្មការទី៧ ចំនួន ៤រូបត្រូវបានតែងតាំងជាប្រធាន និងសមាជិកនៃក្រុមសមាជិកសភាវ័យក្មេងកម្ពុជា​៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម