វប្បធម៌ ជំនឿ
ធ្វើការងារពីផ្ទះចេះតែស្រ្តេស គិតមិនចេញ បែកអារម្មណ៍ តាមពិតមកពីរៀបចំកន្លែងខុសហុងស៊ុយនេះឯង
ការរីករាលដាលនៃជំងឺកូវីដ ត្រូវបានប្រកាសហើយឲ្យបុគ្គលិកគ្រប់គ្នាខ្លះក៏ធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការរីករាលដាលនិងចំនួនមនុស្សដែលឆ្លងវីរុស ។
នេះជាមូលហេតុដែលយើងត្រូវប្រែក្លាយផ្ទះរបស់យើង ទៅជាកន្លែងធ្វើការបណ្តោះអាសន្ន ដែលការរៀបចំតុមានសារៈសំខាន់។
ថ្ងៃនេះ Kpt Plus សូមណែនាំពីវិធីតំឡើងតុហុងស៊ុយដើម្បីបង្កើនការងាររបស់យើងឲ្យកាន់តែស្វាហាប់និងមានអារម្មណ៍ស្រលះបើទោះបីធ្វើការពីផ្ទះក៏ដោយ ។

កុំដាក់តុការងារជិតមាត់ទ្វារ ហើយយើងក៏មិនគួរអង្គុយឬផ្អែកខ្នងនឹងមាត់ទ្វារ ព្រោះនេះអាចមានគេនិយាយដើមឬក្បត់យើងក្នុងក្រុមមិត្តរួមការងារ។
កុំដាក់តុរបស់អ្នកនៅក្រោមធ្នឹម នេះអាចបណ្ដាលឲ្យមានភាពតានតឹង ឬដំណើរការងារមិនរលូន ជាពិសេសគឺមានកំហុសដដែលកើតឡើងញយដង។
កុំកំណត់តុធ្វើការទល់នឹងជ្រុងនៃបង្គោលណាមួយក្នុងផ្ទះ ព្រោះរឿងខ្លះយើងមើលមិនសូវឃើញ វាអាចធ្វើបាត់ហុងស៊ុយទៅជារឿងអាក្រក់ឬភាពតានតឹងផ្លូវចិត្តពេលធ្វើការ។
កុំអង្គុយទល់មុខទ្វារបន្ទប់ទឹក នេះអាចប៉ះពាល់ដល់សុខភាពជំងឺរបស់យើង។

កុំអង្គុយហើយងាកទៅកញ្ចក់ ដោយសារតែហុងស៊ុយគេហាមថា នៅពេលយើងផ្ចង់អារម្មណ៍ជាមួយអ្វីមួយហើយ ស្រាប់តែងាកក្រោយមើលទៅកញ្ចក់ វានឹងធ្វើឲ្យការងារមិនច្បាស់លាស់។
មិនគួររៀបចំតុដែលតម្រូវឲ្យអ្នកអង្គុយទល់មុខជញ្ជាំងផ្ទះ នេះអាចបណ្ដាលមនុស្សអង្គុយនៅឲ្យកន្លែងធ្វើការមានអារម្មណ៍មិនស្រួល ប្រតិបត្តិការមិនរលូនទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំនឿបុរាណដែលចាស់ៗតែងផ្ដាំ និងហាមមិនឲ្យធ្វើ សុទ្ធតែបញ្ជាក់អត្ថន័យ ខាងក្រោមនេះទាំងអស់
ចុចអាន៖សុបិនឃើញដំរី អត្ថន័យមានល្អនិងអាក្រក់មករួមគ្នា ជាពិសេសគឺលេខសំណាងប្រចាំជីវិត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


