ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ចុះពិនិត្យដំណើរការ ចាក់វ៉ាក់សាំងដូសទី៣ ដល់អតីតយុទ្ធជន និងមន្រ្តីរាជការជួរមុខ
(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តតាកែវ លោកអភិបាលរងខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងខេត្ត នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានចុះជួបសំណេះសំណាល និងពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) AstraZeneca ជូនដល់អតីតយុទ្ធជន និងមន្រ្តីរាជការជួរមុខ។
លោកអភិបាលខេត្ត បានមានប្រសាសន៍នាឱកាសនោះ ថា ការចាក់ដូសទី៣ (ដូសជំរុញ) នេះ គឺក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសប្រភេទ Delta ដែលអាចឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ។ ហើយត្រូវបន្តអនុវត្តវិធានការការពារ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ បើទោះបីជាយើងបានទទួលចាក់ វ៉ាក់សាំងដូសទី៣ ឬដូស ជំរុញយ៉ាងណាក៏ដោយ ខណៈជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទDelta នៅតែអាចឆ្លងមកដល់យើងគ្រប់ពេលវេលា ប្រសិនបើ យើងធ្វេសប្រហែស និងមើលងាយ ស្ថានការណ៍នោះ។
ដោយឡែកបើតាមលោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងខេត្ត បានបញ្ជាក់ថា ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ថា នេះគឺជាថ្ងៃទី១ សម្រាប់យុទ្ធនាការចាក់ ជូនបងប្អូនអតីតយុទ្ធជន ហើយនឹងបន្តចាក់ជួនពួកគាត់ដល់មូលដ្ឋាន ដូចកាលចាក់លើកទី១ និងលើកទី២ ផងដែរ។
នាឱកាសនោះផងដែរ បងប្អូនអតីតយុទ្ធជន មានសេចក្តីសោមនស្ស រីករាយ និងថ្លែងអំណរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលលោកទាំងទ្វេរ តែងតែគិតគូរយកចិត្តទុកដាក់ អំពីសុខុមាលភាព ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសអតីតយុទ្ធជន ដូចជាពួកគាត់ជាដើម៕ (ដោយ)៖ វីរៈ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី