KPT+
តិចនិក ៥ យ៉ាងដោះស្រាយបញ្ហាឈឺខ្នង ឈឺភ្នែក ពេលធ្វើការយូរម៉ោងជាមួយកុំព្យូទ័រ
គ្នាយើងភាគច្រើនធ្វើការជាមួយនឹងកុំព្យូទ័រ ហើយក្នុងមួយថ្ងៃៗប្រើពេលយូរម៉ោងទៀតផង។ ដឹងទេថាការអង្គុយធ្វើការយូរម៉ោងមុខកុំព្យូទ័រអាចបង្កបញ្ហាដល់ភ្នែក ខ្នង និងក? ដើម្បីចៀសវាងការឈឺខ្នង ចុកក និងបញ្ហាភ្នែក យើងអាចអនុវត្តវិធីទាំងនេះក្នុងទម្លាប់ប្រចាំថ្ងៃ ដើម្បីដោះស្រាយបញ្ហាទាំងនេះបាន។

១. រៀបចំតុធ្វើការ
កន្លែងដាក់កុំព្យូទ័រសម្រាប់ធ្វើការគឺសំខាន់សម្រាប់ភ្នែកណាស់។ ប្រសិនជាយើងមើលទៅក្រោមពេក យើងអាចឈឺខ្នង និងចុកក ហើយបើយើងងើយទៅលើពេក យើងក៏អាចនឹងមានបញ្ហាភ្នែកស្ងួត។ ដូចនេះគួរជ្រើសរើសតុសម្រាប់កុំព្យូទ័រ ឬដាក់សៀវភៅកល់ខាងក្រោមកុំព្យូទ័រដើម្បីឲ្យភ្នែកមើលទៅអេក្រង់ត្រឹមតែ១០ដឺក្រេ។
២. ផឹកទឹកឲ្យគ្រប់គ្រាន់

ការផឹកទឹកគឺជួយឲ្យសុខភាពល្អ និងអាចជួយសម្រកទម្ងន់ និងបន្ថែមថាមពលដល់រាងកាយ។ ម៉្យាងទៀត ការផឹកទឹកជួយឲ្យយើងងើបពីតុធ្វើការដើម្បីទៅដាក់ទឹកបន្ថែម ឬទៅបន្ទប់ទឹក ជាឱកាសឲ្យភ្នែកយើងបានសម្រាកខ្លះ។
៣. ងើបឡើង និងធ្វើចលនា

បញ្ហាកើតឡើងមកពីការអង្គុយយូរមុខកុំព្យូទ័រដោយមិនងើបឡើងធ្វើចលនា។ យើងគួរងើបឡើង និងធ្វើចលនាឲ្យបានច្រើន។ យើងក៏អាចប្រើម៉ោងរោទ៍រៀងរាល់មួយម៉ោងម្តងដើម្បីឲ្យយើងងើបឡើង និងធ្វើចលនាដូចជាការដើរជាដើម។ ការដើរគឺអាចជួយសម្រួលដល់ចរន្តឈាម បំបាត់ការឈឺខ្នង និងក និងអាចដុតកាឡូរីបានទៀត។
៤. សម្រាកភ្នែក

ការសម្លឹងកុំព្យូទ័រយូរអាចធ្វើឲ្យភ្នែកមានបញ្ហា ឈឺក្បាល ឬបញ្ហាសុខភាពផ្សេងទៀត។ យើងអាចសម្រាកភ្នែកបន្តិចដោយរៀងរាល់២០នាទីយើងអាចងាកមើលវត្ថុផ្សេងចម្ងាយយ៉ាងតិច៦ម៉ែត្រពីយើងរយៈពេល២០វិនាទី។ ក្រៅពីនេះយើងគួរដំឡើងទំហំអក្សរនៅលើកុំព្យូទ័រឲ្យធំដើម្បីងាយស្រួលក្នុងការមើលព្រោះនៅពេលយើងខំប្រឹងមើលភ្នែកនឹងហត់ហើយក៏មានអាការៈឈឺក្បាល។ យកល្អយើងគួរព្យាយាមព្រិចភ្នែកឲ្យបានញឹកញាប់ព្រោះនេះអាចជួយដល់គំហើញឲ្យកាន់តែច្បាស់។
៥. សម្រាកពីការងារ

ការសម្លឹងកុំព្យូទ័រយូរម៉ោងមិនត្រឹមតែប៉ះពាល់ដល់ភ្នែក និងខ្នងទេ ហើយអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តផងដែរ។ យើងអាចនឹងមានអារម្មណ៍តប់ប្រមល់ ស្ត្រេស និងហត់ប្រសិនជាយើងព្យាយាមធ្វើការខ្លាំង។ ដូចនេះយើងគួរសម្រាក និងបន្ធូរអារម្មណ៍ដោយលេងហ្គេមដែលមាននៅការិយាល័យ និងមិនប៉ះពាល់ដល់ពេលវេលាធ្វើការច្រើន ឬអាចឆ្លៀតពេលបន្តិចជជែកជាមួយមិត្តរួមការងារ។ ក្រោយពីធ្វើបែបនេះ យើងអាចមានអារម្មណ៍ប្រសើរឡើង និងអាចផ្ចង់អារម្មណ៍ធ្វើការបន្តទៀត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ធ្វើការយប់ជ្រៅពេក ឬវេនយប់រាប់ឆ្នាំ អាចប្រឈមកើតជំងឺទាំងនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


