ព័ត៌មានជាតិ
កំពង់ផែទឹកជ្រៅដំបូងនៅស្រុកខ្មែរ គ្រោងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ
ភ្នំពេញ៖ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យដឹងថា កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុគ្រោងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២២ និងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យដឹងនៅព្រឹកថ្ងៃទី១៦សីហានេះថា កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ នៅមិនទាន់បានសាងសង់នៅឡើយទេ អាចសាងសង់នៅក្នុងឆ្នាំ២០២២ខាងមុខនេះ។

លោក បានបន្តថា « ឥឡូវកំពុងបញ្ចប់ការងារលំអិតផ្នែកឌីហ្សាញ ហើយរៀបចំក្រុមហ៊ុនសាងសង់។ អីចឹងទាល់តែឆ្នាំ២០២២ ទើបចាប់ផ្តើមសាងសង់និងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខនេះ»។
រាជរដ្ឋាភិបាលកម្ពុជា បានចាប់ដៃគូរជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុឱ្យក្លាយជាកំពង់ផែអន្តរជាតិ ដែលអាចទទួលចុះចតនាវាធំៗបើកតាមផ្លូវសមុទ្យអន្តរជាតិ ឆ្លងកាត់ដែនសមុទ្យរបស់ប្រទេសកម្ពុជា។

បើតាមលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុធ្លាប់បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុនសាងសង់កំពង់ផែព្រះសីហនុដំណាក់កាលដំបូងបានរួចរាល់ និងដាក់ឱ្យប្រើប្រាស់នាពេលបច្ចុប្បន្ននេះរួចរាល់ហើយ។
លោកអភិបាលបានបន្តថា ជប៉ុនបានគាំទ្រក្នុងការសាងសង់អភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ ៣ដំណាក់កាលបន្តទៀត។ ដោយដំណាក់កាលទី១ ដែលត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៥ នឹងមានការកសាងកំពង់ផែមានជម្រៅទឹករហូតដល់ ១៤,៥ម ដែលអាចឱ្យនាវាដឹកជញ្ជូនប្រមាណជា ៧០% ដែលកំពុងចរាចរលើសមុទ្របច្ចុប្បន្ន អាចចូលចតនៅកំពង់ផែព្រះសីហនុបាន។
ដំណាក់កាលទី២ និងទី៣ នឹងត្រូវបានកសាងក្នុងពេលព្រមគ្នា ដើម្បីជម្រុញឱ្យកំពង់ផែព្រះសីហនុមានជម្រៅរហូតដល់១៨ម ដែលត្រូវបានបញ្ចប់នៅឆ្នាំ២០២៨។ បន្ទាប់ពីមានការសាងសង់កំពង់ផែដែលមានជម្រៅទឹក១៨ម នាវានៅលើពិភពលោកនឹងអាចចុះចតនៅកំពង់ផែព្រះសីហនុបានរហូតទៅដល់៩៧%។
ផ្លូវទឹកនៅខេត្តព្រះសីហនុ មានកំពង់ផែធំៗចំនួន៣ គឺកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ កំពង់ផែឧកញ៉ាម៉ុង និងកំពង់ផែអន្តរជាតិស្ទឹងហាវ ស្ថិតនៅក្នុងស្ទឹងហាវ។
សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្ននេះ អាចស្រូបយកនូវចំណែកទីផ្សាររហូតដល់ជាង៧០% នៃចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះបានបម្រើនូវសេវាកម្ម ចំនួនបួនរួមមាន៖ ទីមួយប្រើប្រាស់សម្រាប់ជាចំណតនាវាដឹកអ្នកធ្វើដំណើរទេសចរណ៍ ទីពីរ សម្រាប់ដឹកជញ្ជូនទំនិញរាយ ទីបីសម្រាប់ដឹកជញ្ជូនកុងត័រនឺឆ្លងកាត់ និងទីបួនប្រើសម្រាប់ជួយគាំទ្រជាមូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្មប្រេងក្នុងដែនសមុទ្រកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


