ព័ត៌មានអន្ដរជាតិ
ខ្វះវ៉ាក់សាំងពេក ថៃទៅខ្ចីវ៉ាក់សាំងពីប្រទេសតូចប៊ូតាន
ប្រទេសថៃដែលជាកន្លែងផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca នៅក្នុងតំបន់មួយបានកំពុងស្វះស្វែងរកខ្ចីវ៉ាក់សាំងប្រភេទដូចគ្នានេះចំនួន ១៥០ ០០០ដូសពីប្រទេសប៊ូតាន ស្របពេលការផ្គត់ផ្គង់ក្នុងប្រទេសកំពុងខ្វះខាតខ្លាំង។ នេះបើតាមការឲ្យដឹងពីមន្ត្រីម្នាក់បាននិយាយនៅថ្ងៃចន្ទ ទី១៦ ខែសីហា។
ថៃបានកំពុងប្រឈមការនឹងការលំបាកសម្រាប់ការចាក់ដូសជំរុញសម្រាប់វ៉ាក់សាំងដែលមាននៅក្នុងស្តុករបស់ខ្លួន បន្ទាប់វិបត្តិកូវីដ-១៩វាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតពោលគឺយុទ្ធនាការណ៍ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទើបបានពីរខែប៉ុណ្ណោះដែលបានចាប់ផ្តើមកាលពីខែមិថុនា។

ការស្នើសុំខ្ចីវ៉ាក់សាំងពីប៊ូតានដែលជាព្រះរាជាណាចក្រមានប្រជាជនមិនដល់១លាននាក់ផងនោះឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញវ៉ាក់សាំងដែលខ្វះខាត បន្ទាប់ពីក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ក្នុងប្រទេសបានឲ្យដឹងថា ពួកគេអាចផ្គត់ផ្គង់ក្នុងប្រទេសថៃបានប្រមាណ៥ទៅ៦លានដូសប៉ុណ្ណោះក្នុងមួយៗខែ ដូច្នេះចំនួននេះបានត្រឹមពាក់កណ្តាលនៃគោលដៅរបស់រដ្ឋាភិបាល។
ប្រទេសថៃផលិតវ៉ាក់សាំង AstraZeneca សម្រាប់ការផ្គត់ផ្គង់ក្នុងតំបន់ ប៉ុន្តែរហូតដល់ពេលនេះទើបចាក់ពេញលេញដល់ប្រជាជនរបស់ខ្លួនបានប្រមាណ៧.១% ហើយគ្រោងនឹងបង្កើនចំនួនចាក់ឲ្យបានទ្វេដងនៅខែខាងមុខ។
ផ្ទុយទៅវិញ ប្រទេសប៊ូតានបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនតាំងពីខែមីនា និងចាក់បានជាង១លានដូសហើយដែលចំនួននេះគឺគ្រប់គ្រាន់សម្រាប់ប្រជាជនរបស់ខ្លួន២ភាគ៣។ ប្រទេសតូចមួយនេះមានករណីឆ្លងកូវីដ-១៩តិចជាង៣០០នាក់ និងស្លាប់តែ៣នាក់ប៉ុណ្ណោះ។
លោក Natapanu Nopakun អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ៖«ការរៀបចំផ្លាស់ប្តូរវ៉ាក់សាំងរវាងប៊ូតាន និងថៃ…គឺផ្អែកលើមូលដ្ឋាន ថៃនឹងបញ្ជូនវ៉ាក់សាំងទៅឲ្យប្រទេសប៊ូតានវិញនៅពេលក្រោយ។
«នៅពេលនេះ កិច្ចព្រមព្រៀងកំពុងត្រូវបានពិនិត្យមើល និងត្រូវបានពិចារណាដោយរដ្ឋាភិបាល»។ លោក Natapanu Nopakun បានបញ្ជាក់។
កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រទេសថៃមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ២១ ១៥៧នាក់ដែលធ្វើឲ្យតួលេខឆ្លងសរុបឡើងដល់ ៩២៨ ៣១៤នាក់ និងស្លាប់ថ្មី១៨២នាក់ដែលសរុបអ្នកស្លាប់ឡើងដល់៧៧៣៤នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


