Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះអើយ! ពលរដ្ឋអាហ្វហ្គានីស្ថាន សុខចិត្តតោងកង់យន្តហោះអាមេរិក ឲ្យតែបានចេញពីប្រទេស មានអីធ្លាក់ស្លាប់ម្តងមួយៗ

បានផុស

នៅ

ខណៈដែលអ្នកក្រុងកាប៊ុល ព្យាយាមសម្រុកចាកចេញពីរដ្ឋធានី ឈុតឆាករន្ធត់ៗជាច្រើន ត្រូវបានថតជាប់ដោយកាមេរ៉ា។

វីដេអូមួយបង្ហាញពីជនជាតិអាហ្វហ្គានីស្ថាន តោងកង់យន្តហោះ C-17 Globemaster ហើយធ្លាក់ពីយន្តហោះកាលពីថ្ងៃចន្ទ។

សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ជនជាតិអាហ្វហ្គានីស្ថានចំនួន៣នាក់ បានធ្លាក់ស្លាប់ ដោយសារតែតោងកង់យន្តហោះ អំឡុងពេលហោះហើរ។

ប្រជាជនកំពុងព្យាយាមចាកចេញពីទីក្រុងកាប៊ុល និងប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីក្រុមបះបោរតាលីបង់ ចូលកាន់កាប់ប្រទេសនេះ ប៉ុន្មានសប្តាហ៍បន្ទាប់ពីបើកការវាយលុកមួយក្រោយពេលអាមេរិកនិងណាតូដកទ័ព។

ប្រជាជនបានប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល ជាមួយគោលបំណងឡើងជិះជើងហោះហើរជម្លៀស ចំពេលក្រុមតាលីបង់កាន់កាប់ប្រទេសនេះ។

មនុស្សចំនួន ៥ នាក់ក៏បានស្លាប់ផងដែរកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការបាញ់បោះនៅឯចំណតអ្នកដំណើរ ក្នុងព្រលានយន្តហោះ។

កងកម្លាំងអាមេរិកបានគ្រប់គ្រងព្រលានយន្តហោះ ហើយបាញ់កាំភ្លើងឡើងទៅលើ ដើម្បីបញ្ឈប់ហ្វូងមនុស្សកុំឲ្យសម្រុកចូលអាកាសយានដ្ឋាន៕

វីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ចុចអាន៖ ឃើញស្ថានភាពកាន់តែវឹកវរ អាមេរិក ត្រៀមបញ្ជូនទ័ពបន្ថែមទៀតទៅកាន់ទីក្រុងកាប៊ុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម