ព័ត៌មានអន្ដរជាតិ
ឃើញស្ថានភាពកាន់តែវឹកវរ អាមេរិក ត្រៀមបញ្ជូនទ័ពបន្ថែមទៀតទៅកាន់ទីក្រុងកាប៊ុល
រដ្ឋាភិបាលអាមេរិកត្រៀមបញ្ជូនកងទ័ព ១ ពាន់នាក់បន្ថែមទៀត ដើម្បីជួយពន្លឿនការជម្លៀសពលរដ្ឋអាមេរិក និងបុគ្គលិកមូលដ្ឋាននៃបេសកកម្មអាមេរិកនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកតាលីបង់បានចូលគ្រប់គ្រងរដ្ឋធានីកាប៊ុលប្រកបដោយប្រសិទ្ធភាព ។
ក្រសួងការបរទេស និងមន្ទីរបញ្ចកោណបានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យ ដោយនិយាយថា ពួកគេនឹងពង្រីកវត្តមានកងសន្តិសុខរបស់ពួកគេដល់ជិត ៦ ពាន់នាក់ក្នុងរយៈពេល ៤៨ ម៉ោងខាងមុខនេះ ។

កងទ័ពទាំងនោះនឹងគ្រប់គ្រងការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដើម្បីជួយសម្រួលដល់ការចាកចេញដោយសុវត្ថិភាពរបស់ពលរដ្ឋអាមេរិករាប់ពាន់នាក់ ដែលបានមករស់នៅអាហ្វហ្គានីស្ថាន ។
ក្រសួងការបរទេសបាននិយាយថា បុគ្គលិកស្ថានទូតអាមេរិកទាំងអស់ ត្រូវបានជម្លៀសទៅកាន់អាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងកាប៊ុល ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចប្រឹងប្រែងណាមួយរបស់ពួកតាលីបង់ ដើម្បីវាយប្រហារកងកម្លាំងអាមេរិក ឬបង្អាក់ប្រតិបត្តិការរបស់ពួកគេ នឹងត្រូវបានឆ្លើយតបយ៉ាងខ្លាំងក្លា និងជាដាច់ខាតតែម្ដង ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍រដ្ឋបាលលោក ចូ បៃដិន បានបញ្ជាឲ្យបន្ថែមទាហាន ១ ពាន់នាក់ទៀត ដើម្បីជួយជម្លៀសបុគ្គលិកស្ថានទូត ។ សហរដ្ឋអាមេរិកត្រូវបានបង្ខំឲ្យពន្លឿនកិច្ចប្រឹងប្រែងជម្លៀស បន្ទាប់ពីការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក បញ្ជូនទ័ពទៅអាហ្វហ្គានីស្ថានហើយ តែមិនមែនទៅជួយរដ្ឋាភិបាលទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


