Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ដកហូតគ្រឿងញៀនបាន ៧ កញ្ចប់

បានផុស

នៅ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាក់ស្តែង ខណៈដែលពួកគេកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីប៉ូលីសខណ្ឌទួលគោកបានឱ្យដឹងថា នៅថៃ្ងទី១៦ ខែសីហា ឆាំ្ន២០២១ វេលាម៉ោង ២០ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស ជួញដូរខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ ១. ឈោ្មះ សំ វណ្ណៈ ភេទប្រុស អាយុ២៩ឆាំ្ន ជនជាតិខែ្មរ មុខរបរកម្មករអូសរទេះផ្សារដើមគរ ស្នាក់នៅបន្ទុបជួលក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ជាម្ចាស់ថ្នាំ) និង ២. ឈ្មោះ ម៉ៃ សុីណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់បន្ទុបជួល លេខ២៩Z ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងដែលបានចាប់យករួមមាន ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០៧កញ្ចប់តូច និងថង់ប្លាស្ទិក ពណ៌ខ្មៅសម្រាប់ច្រកគ្រឿងញៀនចំនួន០១ និងទូរសព្ទ័ចំនួន០២គ្រឿងម៉ាក់ Tphone.6 ចំនួន០១ និងម៉ាក់ NoKiA.1280 ចំនួន០១។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជាបណ្តោះសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម