ព័ត៌មានជាតិ
បញ្ជូនអតីតយោធាផ្កាយ២ សូយ ចាន់សឿន មកសាកសួរលើសំណុំរឿងថ្មីនៅភ្នំពេញ
អតីតមន្ត្រីយោធាផ្កាយ២ លោក សូយ ចាន់សឿន ដែលកំពង់ជាប់ពន្ធនាគារនៅខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកព្រលឹមថ្ងៃទី ១៧ ខែសីហានេះ ដើម្បីសាកសួរលើសំណុំរឿងថ្មីមួយទៀត ដែលជនត្រូវចោទបានប្រព្រឹត្តនៅរាជធានីភ្នំពេញ។

មន្ត្រីសាលាដំបូងបានបង្ហើបឱ្យដឹងថា បុរសជនជាប់ចោទរូបនេះ ត្រូវបានចៅក្រមស៊ើបសួរបង្គាប់ឱ្យនាំខ្លួនមកសាកសួរក្នុងសំណុំរឿង «ប្ដឹងបរិហារបង្កាច់កេរ្ត៍» ប្រព្រឹត្តនៅភ្នំពេញកាលពីអំឡុង ឆ្នាំ២០២០ តាមមាត្រា ៣១១ មាត្រា៣១២ នៃក្រមព្រហ្មទ័ណ្ឌ ដោយមានដើមបណ្ដឹងឈ្មោះ កើត ខេង ជាដើមបណ្ដឹងរដ្ឋប្បវេណី។
អង្គហេតុដែលបណ្ដាលឱ្យមានការប្ដឹងឈ្មោះ សូយ ចាន់សឿន អាយុ៤៥ឆ្នាំ ជាអតីតមន្ត្រីយោធាពាក់ផ្កាយ២ និងឈ្មោះ សូ បិនឡា អាយុ ៤៣ឆ្នាំ បានរួមគ្នាប្ដឹងឈ្មោះ កើត ខេង នៅថ្ងៃទី ២៣មិនា ឆ្នាំ ២០២០ ដោយចោទពីបទ «លួច បទឆបោក និងបទក្លែងលិខិតសាធារណៈ» ប៉ុន្តែក្រោយពីបើកការស៊ើបអង្កេតរួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចតម្កល់រឿងទុកឥតចាត់ការ ដោយសារពុំមានបទល្មើសដូចការប្ដឹង។

បន្ទាប់មកឈ្មោះ សូយ ចាន់សឿន បានប្ដឹងឧទ្ធរណ៍ចំពោះដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការរបស់អយ្យការអមសាលាដំបូង ហើយនៅថ្ងៃទី ០៧ធ្នូ ឆ្នាំ២០២០ សាលាឧទ្ធរណ៍បានសម្រេចតម្កល់ដីកាសម្រេចរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។
ប្រភពបានបន្តថា ចំពោះកាប្ដឹងរបស់ឈ្មោះ សូយ ចាន់សឿន និង សូ បិនឡា ទៅលើឈ្មោះ កើត ខេង ពួកគេបានរៀបរាប់នៅក្នុងបណ្ដឹងថា ឈ្មោះ កើត ខេង បានឃុបឃិតគ្នាក្លែងបន្លំលិខិតផ្ទេរកម្មសិទ្ធ ចុះថ្ងៃទី ១៣ធ្នូ ២០០៧ ដោយកោសលប់ឈ្មោះ សូយ ចាន់សឿន និងស្នាមមេដៃ ដើម្បីបន្លំលួចយកទៅកាត់ចេញ ផ្ទេរកម្មសិទ្ធិសំគាល់អចលនវត្ថុ មកឱ្យឈ្មោះ កើត ខេង ប៉ុន្តែការប្ដឹងនេះពុំមានការពិត ឬភស្តុតាងបញ្ជាក់សោះ ទើបអយ្យការអមសាលាដំបូង និងសាលាឧទ្ធរណ៍សម្រេចតម្កល់រឿងទុកមិនចាត់ការ។
យោងលើសេចក្ដីសម្រេចនេះ ទើបឈ្មោះ កើត ខេង បានដាក់ពាក្យប្ដឹងបកវិញមកសាលាដំបូងរាជធានីភ្នំពេញ ដោយសំណូមពរឱ្យតុលាការចាត់ការជនជាប់ចោទតាមច្បាប់កំណត់ទុកជាការព្រមានជនខិលខូចដទៃទៀតកុំយកតម្រាប់តាមបុគ្គលឈ្មោះ សូយ ចាន់សឿន នេះ៕ អត្ថបទ៖ មករា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


