ព័ត៌មានជាតិ
នគរបាលស្រុកបាទីល្បាតឃាត់ខ្លួនជនសង្ស័យ១នាក់ដកហូតគ្រឿងញៀនជិត៣០កញ្ចប់
តាកែវ៖ នគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី ល្បាតនៅក្នុងមូលដ្ឋានចាប់ឃាត់ខ្លួនជនសង្ស័យ ១នាក់ដកហូតវត្ថុតាងគ្រឿងញៀនប្រមាណជិត ៣០កញ្ចប់។

សមត្ថកិច្ចនគរបាលស្រុកបាទី បានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥ និង ១០នាទី លោកវរសេនីយ៍ឯក ឆាយ កែមុន្នី អធិការនគរបាលស្រុកបាទី បានដឹកនាំកម្លាំងជំនាញផ្នែកគ្រឿងញៀនចេញល្បាតនៅក្នុងភូមិសាស្រ្តសំខាន់ៗ លុះមកដល់ចំណុចភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានប្រទះឃើញជនសង្ស័យ ០១នាក់ ក៏បានឆែកឆេររកឃើញ ក្រាមពណ៌ស ២៩កញ្ចប់ សង្ស័យសារធាតុញៀនខុសច្បាប់។
ជនសង្ស័យឈ្មោះ ស្វាយ ភារម្យ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ វត្ថុតាងរួមមាន ក្រាមពណ៌ស ២៩កញ្ចប់ (តូច ០៧កញ្ចប់ ធំ ២២កញ្ចប់) និងទូរស័ព្ទដៃ ០១គ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញប្រឆាំងគ្រឿងញៀននគរបាលស្រុកបាទី កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


