ព័ត៌មានអន្ដរជាតិ
អាមេរិក កំពុងព្យាយាមបង្កើនល្បឿនជម្លៀសមនុស្សចេញពីអាកាសយានដ្ឋានក្រុងកាប៊ុលដល់ ៩ ពាន់នាក់ក្នុងមួយថ្ងៃ
មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកកំពុងព្យាយាមបង្កើនចំនួនមនុស្ស ដែលខ្លួនកំពុងជម្លៀសចេញពីអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai របស់ទីក្រុងកាប៊ុលដល់ ៩ ពាន់នាក់ក្នុងមួយថ្ងៃ ។
ជើងហោះហើរបានបន្តឡើងវិញពេញមួយយប់ បន្ទាប់ពីទីតាំងនេះស្ថិតក្នុងភាពច្របូកច្របល់ ខណៈប្រជាជនអាហ្វហ្គានីស្ថានដែលកំពុងស្វែងរកការរត់គេចចេញពីការគ្រប់គ្រងរបស់តាលីបង់ បានរត់តាមយន្តហោះនៅអាកាសយានដ្ឋាន ។
ទន្ទឹនោះ អនុប្រធានអគ្គសេនាធិការចម្រុះលោក Hank Taylor បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណថា អ្នកដំណើរពី ៧០០ ទៅ ៨០០ នាក់ត្រូវបានហោះចេញពីអាកាសយានដ្ឋានកាលពីល្ងាចថ្ងៃចន្ទ រួមទាំងពលរដ្ឋអាមេរិកចំនួន ១៦៥ នាក់ផងដែរ ខណៈអ្នកដំណើរដែលនៅសេសសល់គឺជនជាតិអាហ្វហ្គានីស្ថានដែលស្វែងរកឋានៈជាជនភៀសខ្លួន ជាមួយសហរដ្ឋអាមេរិក និងជនជាតិទីបី ។
លោក Taylor បាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថា នឹងអាចជម្លៀសអ្នកដំណើររហូតដល់ទៅ ៩ ពាន់នាក់ក្នុងមួយថ្ងៃក្នុងរយៈពេល ២៤ ម៉ោងខាងមុខនេះ ។
ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានបញ្ជាក់ថា មេបញ្ជាការយោធាអាមេរិកដែលនៅនឹងកន្លែង កំពុងទំនាក់ទំនងជាមួយមេបញ្ជាការតាលីបង់នៅលើដីខាងក្រៅអាកាសយានដ្ឋាន ។
កងទ័ពអាហ្វហ្គានីស្ថានប្រមាណ ៥០០ ទៅ ៦០០ នាក់កំពុងនៅឯព្រលានយន្តហោះ ដើម្បីជួយការពារកន្លែងនោះ ហើយលោក Kirby បាននិយាយថា វាអាស្រ័យលើពួកគេក្នុងការសម្រេចថាតើ ពួកគេចង់ដាក់ពាក្យសុំទិដ្ឋាការដែលអាចនាំពួកគេទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីការដកទ័ពចេញបានបញ្ចប់ឬក៏យ៉ាងណា ។
សង្រ្គាមរវាងកងកម្លាំងតាលីបង់ និងអាហ្វហ្គានីស្ថានកាន់តែខ្លាំងឡើងៗ នៅពេលដែលកងទ័ពបរទេសបានប្រកាសដកខ្លួនចេញពីប្រទេសត្រឹមថ្ងៃទី ១១ ខែកញ្ញា ដែលជាខួប ២០ ឆ្នាំនៃការវាយប្រហារភេរវកម្ម ដែលនាំឲ្យអាមេរិកឈ្លានពានចូលប្រទេសនេះ ។
ក្រុមតាលីបង់បានធ្វើឲ្យមានភាពជឿនលឿនផ្នែកយោធាយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ និងបានកាន់កាប់រដ្ឋធានីកាលពីថ្ងៃអាទិត្យ ខណៈកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានភៀសខ្លួន ឬចុះចាញ់ ហើយអតីតប្រធានាធិបតីលោក Ashraf Ghani ក៏បានចាកចេញពីប្រទេសផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ