ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ជំនួយហិរញ្ញវត្ថុរបស់អូស្ត្រាលីរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងថា ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសរបស់រដ្ឋាភិបាលអូស្ត្រាលី គឺមានលក្ខណៈស្របគ្នាទៅនឹងអាទិភាពគោលនយោបាយរបស់រដ្ឋាភិបាលក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ដែលនឹងរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូរី ១៩។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ខណៈអនុញ្ញាតឱ្យ លោក PABLO KANGឯកអគ្គរាជទូតនៃប្រទេសអូស្ដ្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារតាមប្រព័ន្ធ Video Conference។
ក្នុងឱកាសនោះលោក PAELO KANG ឯកអគ្គរាជទូតអូស្ត្រាលីបានជម្រាបជូន លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីនូវវឌ្ឍនភាពនៃគម្រោងនានាដែលទទួលបានការគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលីដូចជា គំនិតដូច ផ្ដើមភាពជាដៃគូរមេគង្គ-អូស្ត្រាលី មជ្ឈមណ្ឌលមេគង្គអូស្ត្រាលីសម្រាប់ទឹក និង ប្រព័ន្ធពារាសាស្ត្រ, ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគកសិចំណីអាហារ។

ទន្ទឹមនេះ លោកអគ្គរាជទូត ក៏បានលើកឡើងនូវសំណើផ្តល់ការគាំទ្រដល់កម្ពុជាលើកិច្ចការមួយចំនួនទៀត ដូចជា ការសិក្សាបុរេសមិទ្ធិក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម, កម្មវិធីពន្លកចំណេះ និងការគាំទ្រដល់កម្ពុជាក្នុងការធ្វើប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ ។
បន្ថែមពីនេះ លោកអគ្គរាជទូត ក៏ បានជម្រាបជូន លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អំពីកម្មវិធីអភិវឌ្ឍន៍ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ ដែលមានថវិកាគាំទ្រប្រមាណ ៩០ លានដុល្លាអូស្ត្រាលី និង អាទិភាពសំខាន់ៗដែលនឹងផ្តោតសម្រាប់កម្មវិធីជំហានបន្ទាប់នេះ ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោកអគ្គរាជទូតលោកមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាដែលបានផ្តល់ការគាំទ្រហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសប្រកបដោយប្រសិទ្ធិភាពខ្ពស់ កន្លងមក ។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវសេចក្តី រីករាយនិងការគាំទ្រចំពោះសំណើបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និង បច្ចេកទេសបន្ថែមដល់កម្ពុជានិង កម្មវិធីអភិវឌ្ឍន៍ក្នុង ជំហានបន្ទាប់របស់រដ្ឋាភិបាលអូស្ត្រាលី ផងដែរ ។

ជាមួយគ្នានេះដែរលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អាទិភាពចំពោះរបស់រដ្ឋាភិបាល គឺប្រយុទ្ធប្រឆាំងនឹងការរីកពលជាលជំងឺភូជៈ១៩ និង ការកសាង សមត្ថភាពកម្ពុជាដើម្បីអាចរស់នៅជាមួយជំងឺកូវីដ១៩ ១៩ ក្នុងរយៈពេលមធ្យម និងវែងហើយអំឡុងពេលនេះរាជរដ្ឋាភិបាលកំពុងរៀបចំផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ដោយផ្តោតលើគោលការណ៍គន្លឹះចំនួនបីគឺ ការងើបឡើងវិញកំណែទម្រង់ និងភាពធន់ ដែលផ្តោតលើការគាំទ្រវិស័យអាទិភាពជាច្រើនជាពិសេសវិស័យដែលរងផលប៉ះ ពាល់ខ្លាំងដោយវិបត្តិជំងឺកូវីន-១៩។
លោកអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា« ក្នុងន័យនេះ ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសរបស់រដ្ឋាភិបាលអូស្ត្រាលី គឺមានលក្ខណៈស្របគ្នាទៅនឹងអាទិភាពគោលនយោបាយរបស់រដ្ឋាភិបាលក្នុងបរិបទនៃការរីករាលដាលជំងឺកូរវីដ១៩ដែលនឹងរួម ចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូរី ១៩»។

ទន្ទឹមនោះ, លោកអគ្គបណ្ឌិតសភាពារ្យ ឧបនាយករដ្ឋមន្ត្រីក៏បានផ្ដល់យោបល់ជូន អគ្គរាជទូត ធ្វើការពិភាក្សា បន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍន៍នានាដើម្បីធ្វើយ៉ាងណាឱ្យគម្រោងអភិវឌ្ឍន៍ទាំងនោះមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក និង មានភាពប្រទាក់ក្រឡាគ្នា ។
គួរបញ្ជាក់ថា នៅក្នុងជំនួបនោះក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាគម្រោងនៃការសិក្សាបុរេសមិទ្ធិនៃការបង្កើតសួនកសិ-ឧស្សាហកម្មរវាងតំណាងឧត្តមក្រុមប្រឹក្សាសេដ្ឋ កិច្ចជាតិ និង
តំណាងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


