ព័ត៌មានអន្ដរជាតិ
អ្នកចាក់វ៉ាក់សាំងគ្រប់ដូសហើយ នៅតែអាចឆ្លង Delta ប៉ុន្តែអាចទប់ស្កាត់ការឈឺធ្ងន់និងមរណភាព ក្នុងកម្រិតខ្ពស់
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford បានរកឃើញកម្រិតវីរុសអាចមានឱកាសចម្លងខ្ពស់ចំពោះអ្នកចាក់វ៉ាក់សាំងពីរដូសពេញលេញ ដូចគ្នាទៅនឹងអ្នកដែលមិនបានចាក់វ៉ាក់សាំងដែរ។

វេជ្ជបណ្ឌិត Koen Pouwels ដែលជាអ្នកដឹកនាំការស្រាវជ្រាវនិយាយថា វ៉ាក់សាំងអាចការពារការវិវត្តរោគសញ្ញាធ្ងន់ធ្ងរ និងបន្ថយការស្លាប់ តែវាមានប្រសិទ្ធភាពតិចក្នុងការការពារការចម្លង ជាពិសេសចំពោះវីរុសបំប្លែងខ្លួន Delta។
ថ្មីៗនេះគេបានរកឃើញថា វីរុសបំប្លែងខ្លួន Delta មានភាពស៊ាំ ឬធន់ខ្ពស់ជាមួយវ៉ាក់សាំង ដែលនេះជាកត្តាកាន់តែពិបាកទប់ស្កាត់ការរីករាលដាល។

សាស្រ្តាចារ្យ Sarah Walker ប្រធានផ្នែកស៊ើបអង្កេតនិងស្ទង់មតិមានប្រសាសន៍ថា គេមិនទាន់ដឹងអំពីចំនួនមនុស្សជាក់លាក់ដែលឆ្លងកូវីដ-១៩ ឬវីរុសបំប្លែងខ្លួន Delta បន្ទាប់ពីចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែការពារចំពោះពួកគេមិនបានយូរឡើយ ពោលគឺពួកគេអាចប្រឈមនឹងមេរោគខ្ពស់ក្នុងរយៈពេលខ្លី។
ក្នុងការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្ររកឃើញថា ពីរសប្តាហ៍បន្ទាប់ពីចាក់វ៉ាក់សាំង Pfizer ដូសទី២ ប្រព័ន្ធភាពស៊ាំមានប្រសិទ្ធិភាពប្រឆាំងនឹងការចម្លងបាន ៨៥% រីឯ AstraZeneca វិញមានប្រសិទ្ធភាព ៦៨%។

ប៉ុន្តែការការពាររបស់វ៉ាក់សាំង Pfizer បានធ្លាក់ចុះយ៉ាងឆាប់រហ័ស។ បីខែបន្ទាប់ពីការចាក់លើកទី ២ ការការពារការចម្លងធ្លាក់មកសល់ត្រឹម ៧៥% ខណៈដែលវ៉ាក់សាំង AstraZeneca ធ្លាក់មកសល់ ៦១%។ យោងតាមទិន្នន័យនេះ ទើបក្រុមអ្នកស្រាវជ្រាវព្រមានអំពីការចម្លងវីរុស ក្រោយចាក់វ៉ាក់សាំងពេញលេញ ព្រោះថាប្រសិទ្ធភាពថ្នាំនឹងថយចុះទៅតាមកាលវេលាដ៏ខ្លី។
ទោះយ៉ាងណា ទិន្នន័យជាក់ស្ដែងបង្ហាញថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងបន្ថយហានិភ័យនៃការស្លាប់ ក្នុងពេលបច្ចុប្បន្ន។

ថ្វីត្បិតវីរុសបំប្លែងខ្លួន Delta មានសមត្ថភាពក្នុងការចម្លងចំពោះអ្នកដែលទទួលថ្នាំបង្ការកូវីដរួចរាល់ក៏ពិតមែន វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពល្អប្រឆាំងនឹងការធ្លាក់ខ្លួនឈឺឬស្លាប់។ ទោះបីជាប្រភេទវ៉ាក់សាំងផ្សេងៗគ្នាក៏ដោយ ក៏វាបញ្ចេញប្រសិទ្ធភាពដូចគ្នា ខុសគ្នាតែរយៈពេលប៉ុណ្ណោះ ហើយវាសុទ្ធតែដំណើរការល្អម្យ៉ាងម្នាក់។
យោងតាមការសិក្សា រឿងដែលគួរចងចាំនោះគឺ បើទោះបីជាបានចាក់វ៉ាក់សាំងពីរដងរួចរាល់ក៏ដោយ ក៏អ្នកនៅតែអាចឆ្លងវីរុសបានដែរ។ ដូច្នេះការប្រកាន់ខ្ជាប់នូវអនាម័យ ពាក់ម៉ាស និងបន្តរក្សាគម្លាត នៅតែជាវិធានការសុវត្ថិចាំបាច់ បន្ថែមពីលើការចាក់វ៉ាក់សាំង៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ sky news
ចុចអាន៖ ឈប់បារម្ភ! ផលប៉ះពាល់ពីវ៉ាក់សាំង ចំពោះស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូន គឺស្រាលដូចមនុស្សទូទៅដែរ
ចុចអាន៖ អ្នកវិទ្យាសាស្ត្រ បង្កើតឧបករណ៍តេស្តកូវីដថ្មី ចេញលទ្ធផលជឿជាក់ត្រឹម ៣នាទី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


