ព័ត៌មានជាតិ
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងដូសទី៣
លោកឧត្តមសេនីយ៍ត្រី អ៊ុសុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង និងសហការី នៅថ្ងៃទី ១៩ ខែសីហានេះ បានចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី ៣ ដែលជាដូសជំរុញ ប្រភេទ Astra ZeneCa ជូនដល់អតីតយុទ្ធជន នៅតាមមណ្ឌលសុខភាពទាំង១២ក្នុងខេត្តកំពង់ឆ្នាំង។

មេបញ្ជាការបានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវិដ១៩ ដូសទី៣ រយះពេល២ថ្ងៃនេះនៅតាមមណ្ឌលសុខភាពទាំង១២ក្នុងខេត្តកំពង់ឆ្នាំងជូនដល់អតីតយុទ្ធជនជាលទ្ធផលសរុបបាន ចំនួន ១០២៦ នាក់ ក្នុងនោះមាន ស្រី១៨២នាក់។
មេបញ្ជាការបានបន្តថា ការចាក់វ៉ាក់សាំងកូវី១៩ ដូសទី៣ នៅពេលនេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី និងជាប្រធានស មាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេច តែងតែគិតគូរពីសុខទុក្ខបងប្អូនអតីតយុទ្ធជនជានិច្ចដែលមានគុណបំណាច់ចំពោះជាតិមាតុ ភូមិ ដើម្បីឱ្យបងប្អូនបងប្អូនមានសុខភាពល្អ រស់នៅជួបជុំគ្រួសារទប់ស្កាត់បានការចម្លងរាលដាលជំងឺកូវីដ១៩ និងជំងឺបំផ្លែងថ្មី។

លោកមេបញ្ជាការក៏បានធ្វើការអំ ពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ បន្តចូលរួមអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ ការពារដើ ម្បីរួមគ្នា កាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
ក្នុងឧិកាសនោះដែរ លោកមេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ ឆ្នាំង ក៏បានផ្ដល់សម្ភារៈរួមនិងថវិកាមួយចំនួន លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពទាំង ១២នៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ៕

ដោយ៖ ឈៀង ថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


