ជីវិតកម្សាន្ដ
មកស្គាល់ម្ចាស់ដើមបទ«វីយូឡុងស្នេហា»និង«សំបុត្រក្រោមខ្នើយ» ដែលមានវ័យជិត៩០ឆ្នាំ
រម្លឹកដល់ចម្រៀងមរតកដើមចំនួន២បទ គឺ វីយូឡុងស្នេហា និងបទ សំសំបុត្រក្រោមខ្នើយ ទស្សនិកជនពិតជាស្គាល់ច្បាស់ហើយធ្លាប់ស្តាប់គ្រប់គ្នា ខណ:ទាំង២បទនេះត្រូវបានអ្នកចម្រៀងជំនាន់ក្រោយៗយកមកច្រៀង ឡើងវិញ និងល្បីសុសសាយតាមបណ្ដាញសង្គមនាពេលបច្ចុប្បន្ន។
ជាការកត់សម្គាល់ចំពោះការយកមកច្រៀងឡើងវិញពីសំណាក់តារាចម្រៀងខ្មែរមួយចំនួននោះក៏ត្រូវបានរក្សាប្រភពដើមដោយដាក់ឈ្មោះម្ចាស់បទដើមផងដែរ។ ប៉ុន្តែក្នុងនោះក៏មានខ្លះយល់ច្រឡំដោយការដាក់ឈ្មោះម្ចាស់ដើមមិនត្រឹមត្រូវឬឈ្មោះអ្នកចម្រៀងផ្សេងៗគ្នាជាដើម។

ដោយសារតែហេតុផលនោះហើយទើបថ្មីៗនេះ នៅលើទំព័រផេកមួយដែលមានឈ្មោះថា«Amazing Cambodia»បានទម្លាយដោយបើកបង្ហាញការពិតនូវឈ្មោះម្ចាស់ដើមនៃបទចម្រៀងខាងលើដើម្បីកុំឲ្យមានការយល់ច្រឡំបន្តទៀតជុំវិញរឿងនេះ។ មិនតែប៉ុណ្ណោះផេកនេះក៏បានបញ្ជាក់ថា ម្ចាស់ដើមបច្ចុប្បន្នកំពុងមានជីវិតរស់នៅប្រទេសបារាំងទៀតផង ។
យោងតាមការបង្ហោះនៅលើផេកនេះបានរៀបរាប់ដោយភ្ជាប់ជាមួយរូបថតម្ចាស់បទដើមនៃចម្រៀង បទ វីយូឡុងស្នេហា និងបទសំសំបុត្រក្រោមខ្នើយ ដូច្នេះថា តារាចម្រៀងតន្ត្រីសម័យជំនាន់ដំបូងបង្អស់នៃប្រទេសកម្ពុជា( រវាងចុង ទ . វ . ឆ្នាំ ១៩៤០- ដើម ទ . វ . ឆ្នាំ ១៩៥០) លោកស្រី ម៉ារី យ៉ាប៉ូឡែត( ឈ្មោះ ដើ ម កាន់ ម៉ា រី យ៉ា ?)ហៅ សាវ តី ម្ចាស់បទ វីយូឡុងស្នេហា និងបទ សំបុត្រក្រោម ខ្នើយ ។
ដោយច្រៀងផ្សាយចេញតាមវិទ្យុជាតិ( ខ្លះ យល់ច្រឡំថា ជាបទដើមរបស់ សៀង ឌី / កែវ សុខា / ម៉ៅ សារ៉េត) ដែលគិតមកដល់បច្ចុប្បន្ននេះ ទំនងជាតារាចម្រៀងផ្នែកស្ត្រីដែលនៅរស់រានមានជីវិតមានអាយុវែងជាងគេរបស់កម្ពុជា( ជិត៩០ឆ្នាំ ) ។
តាមរយៈនេះក៏មានការលើកឡើងថា « ច្រៀងពីរោះណាស់ ។នៅខ្ញុំមិនច្រឡំទេគាត់ដូចជាអ្នកអានព័ត៌មានជាភាសារបារាំងតាមវិទ្យុជាតិទៀត ! ។ពីក្មេងខ្ញុំធ្លាប់ឃើញគាត់ជាស្ត្រីខ្មែរទីមួយដែល ស៊ីវិល័យ តាមរបៀបបស្ចឹមប្រទេសថ្លៃថ្នូរជិះ Vespa។ ខ្លះទៀតថា ខ្ញុំពិតជាមិនដែលស្គាល់ឬឮឈ្មោះសោះ!បើអាចខ្ញុំសូមសំណូមពរជួយបង្ហាញអ្នកចម្រៀងសម័យមុនៗ ពូ ស៊ីន ស៊ីសាមុត រស់ សេរីសុធា ផងបាទ។

ដោយឡែកក៏មានការលើកជាសំណួរនិងចម្ងល់ដែរថា « ដូច្នេះ បទចម្រៀង វីយូឡុងស្នេហា ក្នុងយូធូប ដែល គេដាក់ថា ច្រៀងដោយ កែវ សុខា ជាសំនៀងរបស់គាត់ ? បើអាចសុំជួយបន្ថែមប្រវត្តិនៃបទ« វីយូឡុង ស្នេហា » ផង ។ » ។ ចំពោះចម្ងល់នេះ ត្រូវបានមតិមួយឆ្លើយតបថា « បទនេះច្រៀង តៗ គ្នា រាប់មិនអស់ទេ តែសំនៀងដើមមិនសល់ទេ » ។
ទន្ទឹមគ្នានោះក៏មានសំណួរថា តើគាត់អាយុប៉ុន្មានហើយសព្វថ្ងៃ ហើយរស់នៅឯណានោះ ?ចម្លើយត្រូវបានទំព័រហ្វេសប៊ុក «Amazing Cambodia» ដែលជាអ្នកទម្លាយរឿងនេះនិងគណនីហ្វេសប៊ុកមួយឈ្មោះ«Leng Chen» ឆ្លើយតបថា« កើតឆ្នាំ១៩៣៣ ដូចនេះ ៨៨ ឆ្នាំហើយដំណាលលោកយាយ ឯម ធាយ »ហើយបច្ចុប្បន្នគាត់រស់នៅប្រទេសបារាំង »៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ