Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី ចុះរៀបចំដីសាងសង់ កន្លែងបូជា​សព និងបញ្ចុះសព អ្នកស្លាប់ដោយកូវីដ

បានផុស

នៅ

(មណ្ឌលគីរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងសហការី និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យ និងរៀបចំទីតាំងដី សម្រាប់សាងសង់កន្លែងបូជាសព ឫឈាបនដ្ឋាន កន្លែងបញ្ចុះសព សម្រាប់អ្នកដែលបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តស្រុកកោះញែក។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា នៅស្រុកកោះញែកនេះ មានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រហូតដល់ចំនួនអ្នកវិជ្ជមានរាប់រយនាក់ និងនៅតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ហើយបញ្ហាទាំងនេះ បណ្ដាលមកពីខ្វះការចូលរួមពីប្រជាពរដ្ឋ ក្នុងការគោរពតាមវិធានការ របស់ក្រសួងសុខាភិបាល ជាពិសេស វិធានការរបស់រាជរដ្ឋាភិបាល។

លោកអភិបាលខេត្ត បានបន្តថា ដោយសារការកើនឡើង នៃករណីជំងឺកូវីដ-១៩នេះហើយ ទើបអាជ្ញាធរបានត្រៀមទីតាំងដី សម្រាប់សាងសង់កន្លែងបូជាសព និងកន្លែងបញ្ចុះសព សម្រាប់អ្នកស្លាប់ ដោយសារជំងឺនេះ នៅក្នុងភូមិសាស្ត្រនេះ។ លោកអភិបាលខេត្ត បានបន្ថែមថា ការសាងសង់ឈាបនដ្ឋាននេះ ក្រុមការងារ បានសម្រេចយកទីតាំង ដែលមានសុវត្ថិភាព នៅឆ្ងាយពីទីប្រជុំ និងមានទីធ្លាធំទូលាយ ដែលនេះជាការគិតគូរទុកជាមុន ជៀសវាងពីហានិភ័យនានា។

លោក ឌឹម នី អភិបាលស្រុកកោះញែក បានឲ្យដឹងថា អាជ្ញាធរស្រុក បានសម្រេចបិទខ្ទប់បណ្តោះអាសន្នភូមិចំនួន៣ រួមមាន៖ ភូមិឈួល ភូមិស្រែហ៊ុយ ក្នុងឃុំស្រែហ៊ុយ និងមួយផ្នែក នៃភូមិមេមុំ ក្នុងឃុំរយ៉ ស្រុក​កោះ​ញែក ក្រោយរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង១០០នាក់។

គួរបញ្ជាក់ថា កន្លងមក អាជ្ញាធរខេត្តមណ្ឌលគិរី បានកំណត់យកផ្ទៃដី ទំហំពី៣-៥ហិកតា សម្រាប់សាងសង់កន្លែងបូជាសព ឬឈាបនដ្ឋាន កន្លែងបញ្ចុះសពអ្នក ដែលបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ដែលមានទីតាំង នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ និងមួយកន្លែងទៀត នៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុក​កែវសីមា៕ ​(ដោយ)៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា១៥ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ២១ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម