Connect with us

ព័ត៌មានជាតិ

បងប្អូន​អតីតយុទ្ធជន ៥,៥៩៤ នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​ ដូ​ស​ទី​៣

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ិន ភា​ត់ ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប បាន​ឲ្យ​ដឹងថា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១​នេះ បងប្អូន​អតីតយុទ្ធជន នៅ​ខេត្តសៀមរាប បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​-១៩ ប្រភេទ Astra Zeneca នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង​នៅតាម​បណ្តា​ទីតាំង​មណ្ឌល​សុខភាព​ស្រុក​ក្នុង​ខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ិន ភា​ត់ បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ខេត្តសៀមរាប​មាន​បងប្អូន​អតីតយុទ្ធជន​ចំនួន​ជាង ៦​ពាន់​នាក់ ក្នុង​បានមក​ទទួល​ចាក់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​-១៩ ទាំង​២​លើក ចំនួន ៥,៥៩៤​នាក់ ខណៈ​ថ្ងៃទី​២៦​នេះ មាន​បងប្អូន​សមាជិក​សមាគម​អតីតយុទ្ធជន​កម្ពុជា ក្នុង​ក្រុង​សៀមរាប ចំនួន​១.៤០០​នាក់​ហើយ បានទទួល​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​មណ្ឌល​សុខភាព​៣​មណ្ឌល ហើយ​ចំពោះ​បងប្អូន​អតីតយុទ្ធជន​នៅតាម​បណ្តា​ស្រុក​ទាំង​១១ ចាក់​នៅតាម​មន្ទីរពេទ្យបង្អែក​ស្រុក និង​មណ្ឌល​សុខភាព​មួយចំនួន​ដែល​បានកំណត់​ផងដែរ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​អគ្គលេខាធិការ​គណៈអចិន្ត្រៃយ៍​នៃ​សមាគម​អតីត​យុទ្ធ​កម្ពុជា ក៏​ដូច​អាជ្ញាធរ​ខេត្តសៀមរាប ដែល​បានផ្ដល់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​-១៩ ដូ​ស​ទី​៣ សម្រាប់​ចាក់​ជូន​ដល់​បងប្អូន​ជា​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តសៀមរាប​ពេល ដើម្បី​ការពារ​អាយុជីវិត​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​-១៩។

ខណៈពេល​ដែលមាន​ចំនួន​អ្នក​ឆ្លង​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ព្រមទាំង​បាន​ណែនាំ និង​ផ្តាំផ្ញើ​ដល់​បងប្អូន​អតីតយុទ្ធជន​ទាំងអស់គ្នា ទោះ​បានទទួល​វ៉ាក់សាំង​ទាំង​៣​ដូ​ស​ក្ដី ក៏ត្រូវ​តែ​បន្ត​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច និង​អនុវត្តឲ្យ​បានជា​ប្រចាំ​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល ដើម្បី​ជៀសផុត​ពី​ការឆ្លង​នូវ​មេរោគ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩ ក៏ដូចជា​មេរោគ​បំប្លែង​ថ្មី​ប្រភេទ ដែលតា ដែលមាន​ហានិភ័យ​ខ្ពស់​ដល់​អាយុជីវិត​៕

អត្ថបទ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល ១ ឆ្នាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចុះ​ជួយឧបត្ថម្ភដល់ពលរដ្ឋជួបការលំបាក ខ្វះខាត សរុបចំនួន ៦៤១ គ្រួសារ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និងអង្គការ ILO បញ្ចប់វគ្គបណ្តុះបណ្តាលក្នុងការជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​៖ សង្គម​សម័យ​ទំនើប ចង់​​ជោគ​​ជ័យ ​​ត្រូវ​​សិក្សា​ជាប់ជាប្រចាំ និង​ត្រៀម​ខ្លួន​សម្រាប់​​​​ការ​ផ្លាស់ប្ដូរ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតអឺរ៉ុប៖ សហភាពអឺរ៉ុបនឹងបន្តជាដៃគូដែលអាចទុកចិត្តបានរបស់កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខ និងយកអំណោយឱ្យបុរសម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប៉ាគីស្ថាន​ចោទ​ឥណ្ឌា​ថា​​បាញ់​​មីស៊ីល​លើ​មូលដ្ឋាន​ទ័ព​អាកាសរបស់​ខ្លួន​ចំនួន​​បី​កន្លែង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​ប្រទេសសមាជិកណាតូ​ បិទ​ផ្លូវ​មិនឲ្យ​មេដឹកនាំ​ស្លូវវ៉ាគី​និងស៊ែប៊ី​ឆ្លងកាត់ទៅ​មូស្គូ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កាន់តែមិនស្រួលខ្លាំង! ប៉ាគីស្ថាន កោះហៅមន្ត្រីនុយក្លេអ៊ែរ មកប្រជុំគ្នា ក្រោយបាញ់មីស៊ីលសងសឹកឥណ្ឌា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

តើ​សង្គ្រាម​​កំពុង​កើត​នៅ​ប្រទេស​ណា​ខ្លះ​​នៅ​ទូទាំងពិភព​ក្នុងឆ្នាំ២០២៥?​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

គីម ជុងអ៊ុន៖ កូរ៉េខាងជើង​លូក​ដៃ​ក្នុង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ដើម្បី​ការពារ «ប្រជាជាតិ​បងប្អូន»​

Sokha Hotels

ព័ត៌មានពេញនិយម