Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ស៊ុន ចាន់​ថុល​ កាន់​ការងារ​រដ្ឋ​តាំងពីឆ្នាំ​១៩៩៤ រហូត​ឡើង​ទៅ​ដឹកនាំ​​​ពីរ​ក្រសួង

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ត្រូវ​បាន​មហាជនទទួលស្គាល់ជា​រដ្ឋមន្រ្តី​លេចធ្លោ លើ​ការ​ច្នៃប្រឌិត​ការងារ។ អ្វី​ជា​ការ​កត់សម្គាល់រដ្ឋ​មន្រ្តី​រូបនេះ​តែងតែ​ចុះជាប់ជាប្រចាំ​លើការ​ពិនិត្យ​តាមដាន​ការដ្ឋាន​សំណង់​ ​ជាពិសេស​គម្រោង​ស្ថាបនា​​​ផ្លូវជាតិនានា ដោយ​យកទ្រឹស្តី​យក​ផ្លូវដែល​ធ្វើ​​រឹងមាំជាប់យូរអង្វែង។

បទពិសោធន៍ការងារ

តាមជីវ​ប្រវត្តិ​លោក​ស៊ុន ចាន់ថុល បាន​ចូល​បម្រើ​ការងារ​រដ្ឋ​តាំង​ឆ្នាំ ១៩៩៤ ក្រោយ​មួយ​ឆ្នាំ​ដែល​កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោតរៀបចំ​ឡើ​ដោយ​អ៊ុនតាក់នៅ​ឆ្នាំ​១៩៩៣។ លោក​បាន​​ផ្លាស់ប្តូរ​តួនាទី​ការងារ​ជា​បន្ត​បន្ទាប់ តាំង​ពី​នៅ​រដ្ឋលេខាធិការ រហូត​មក​កាន់​ការងារ​ជា​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន។

មុន​ចូល​បម្រើ​ការងារ​រដ្ឋ លោក​ធ្លាប់ធ្វើការ​​ឲ្យ​ក្រុមហ៊ុនឯកជន General Electric រយៈពេល ១៦ ឆ្នាំនៅក្នុង​តំណែងជា​ប្រតិបត្តិជាន់ខ្ពស់ និង​ធ្លាប់កាន់​តួនាទី​​ផ្នែក​គ្រប់គ្រងនៅ​ក្រុមហ៊ុន​អន្តរជាតិ​​នៅអាមេរិក បារាំង និងថៃ និង​បាន​​បង្កើតក្រុមហ៊ុនពាណិជ្ជកម្ម​និង​វិនិយោគមួយ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ១៩៩៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសាវតារ​ការងារ​ពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ ១៩៩៧ លោកស៊ុន ចាន់ថុល កាន់តួនាទី​​​ជា​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៣ ជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រធានសភាជាតិ ហើយនៅ​​ឆ្នាំ ២០០៣ ត្រូវ​បាន​ជាប់ឆ្នោត​ជា​សមាជិក​សភា​តំណាងរាស្រ្ត។

នៅ​ឆ្នាំ២០០៤ ដល់ ឆ្នាំ២០០៨ លោកបាន​ទទួល​តួនាទី​​​ជា​រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន និង​ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១៣ ជាទេសរដ្ឋមន្ត្រី និង​អនុប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ពីឆ្នាំ២០១៣ ដល់ខែមេសា ឆ្នាំ ២០១៦ លោកត្រូវ​បាន​រដ្ឋាភិបាលតែងតាំង​​ឲ្យ​កាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មុន​ផ្លាស់ទៅ​ដឹកនាំ​ការងារ​ជា​រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូននៅ​​ឆ្នាំ ២០១៦ រហូត​មកដល់​​បច្ចុបន្ន។

ប្រវត្តិសិក្សា

លោក ស៊ុន ចាន់ថុល បាន​បញ្ចប់​បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ពី​សាកល​វិទ្យាល័យ​អាមេរិក​នៅ​ឆ្នាំ១៩៧៨ និង​កម្មវិធីគ្រប់គ្រងជាន់ខ្ពស់​ពីសាកលវិទ្យាល័យ Wharton រដ្ឋ Pennsylvania នៅ​ឆ្នាំ១៩៩៧ និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យា Harvard នៅ​ឆ្នាំ១៩៩៩។

ប្រវត្តិគ្រួសារ

វិល​មក​ជីវិត​ឯកជន​វិញ លោក​កើត​នៅ​ឆ្នាំ​១៩៥៦ ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​តាមប្រភព​ខ្លះ​ថា​លោកជាអ្នក​ស្រុក​កោះធំ​ ខេត្តកណ្តាល។ លោក​មាន​គ្រួសារ​​និង​មាន​បុត្រ​ចំនួន ០៣ នាក់។

ស្នាដៃ​ធំៗ​សម្រេច​បាន​៖

ពេល​កាន់តំណែង​ជា​​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ពី​ឆ្នាំ ២០១២ ដល់ ២០១៥ លោក​ស៊ុន ចាន់ថុល​ បាន​កែប្រែ​ប្រព័ន្ធ​ការងារ​មួយ​ចំនួន និង​សម្រេច​ស្នាដៃ​ថ្មីៗ​ជា​ប្រវត្តិសាស្រ្ត​​ជាច្រើន។ លោក​ជាអ្នក​​ផ្តួចផ្តើម​ ​ក្នុង​ការ​រៀបចំ​​រូបមន្ត​ដើម្បី​កំណត់​តម្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​​​តាមស្ថានីយនានា​។ ការ​កំណត់​​រូបមន្ត​នេះ​ធ្វើឡើង​ បន្ទាប់​ពី​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​នៅ​តែ​បន្ត​ហក់​ឡើង​​​​មិន​ចុះ បើ​ប្រៀបធៀប​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង បើ​ទោះបី​តម្លៃ​ប្រេង​​​នៅ​លើ​ពិភព​លោក​ធ្លាក់​ថ្លៃ​ក៏​ដោយ​។

លោក​បានបង្កើត​​ប្រព័ន្ធ​ចុះបញ្ជីពាណិជ្ជកម្ម​តាម​អនឡាញ ដល់​ម្ចាស់សហគ្រាសឬក្រុមហ៊ុន ដើម្បី​ផ្តល់​ភាព​ងាយស្រួល កាត់​បន្ថយ​ការ​ចំណាយ​និង​បង្កើន​ប្រសិទ្ធភាពការងារ។

ក្នុង​អណ្ណត​ជា​​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​បាន​ផ្ដួចផ្ដើម​ចុះ​កម្មសិទ្ធិ​បញ្ញា​​បទ​ចម្រៀង​មរតក​ដើម​របស់​លោក​ស៊ីន ស៊ីសាមុត្រ និង​លោក​ស្រី រស់ សេរីសុទ្ធា ពី​​ទសវត្សរ៍​ឆ្នាំ៦០ និងឆ្នាំ៧០ ដើម្បី​ការពារ​ស្នាដៃ​សិល្បករ​ជំនាន់​ដើម​ពី​ការ​ក្លែង​បន្លំ​និង​លួច​ចម្លង​ស្នាដៃ។

មកដឹកនាំនៅក្រសួងសាធារណការ​និង​ដឹកជញ្ជូន

ក្រៅ​ពី​សម្រេច​បាន​ស្នាដៃ​ដ៏​ត្រចះត្រចង់នៅ​ក្រសួង​ពាណិជ្ជកម្ម ​ពេល​វិល​ត្រឡប់​មក​ដឹកនាំ​ជា​រដ្ឋមន្រ្តី​ក្រសួង​ក្រសួងសាធារណការ និងដឹកជញ្ជូន​ជា​លើក​ទីពីរ​នៅ​ពី​ឆ្នាំ ២០១៦ លោករនៅ​តែ​បន្ត​​កែ​ទម្រង់​លុប​ប្រព័ន្ធ​ការងារ​សាំញ៉ាំ​នៅ​ក្នុង​ក្រសួងសាធារណការ​ ដែល​កើត​ឡើង​រាប់​ឆ្នាំ​ ​បង្ខិត​សេវា​កាន់តែ​កៀកប្រជាពលរដ្ឋ ​ដោយ​ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្តល់​ភាព​ងាយស្រួលលើ​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព។

​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ក្នុង​ការ​មក​ដឹកនាំ​នៅ​ក្រសួង​សាធារណការ​លើ​ការងារ​ធំៗ​ដែល​សម្រេច​បាន​មាន​​ដូចជា៖

១- ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះ​បញ្ជី​យានយន្ត។

២- បង្កើត​មណ្ឌល​​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ (ឆៀក) នៅ​តាម​បណ្តា​ខេត្ត​ និង​ឆៀក​ចល័ត​សម្រួល​ការ​លំបាក និង​ការ​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​បាន​មួយ​ចំណែកធំ។

៣- បើក​ដំណើរការ​មណ្ឌល​ប្ដូរនិងពន្យារបណ្ណបើកបរ​នៅតាម​ផ្សារ​ទំនើប​មាន​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប។

៤- បង្កើត​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​លក់​លេខ​ពិសេស​ផ្ទាល់​ខ្លួន

៥- បង្កើត​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App)

៦- បំពាក់​ប្រព័ន្ធ QR Code នៅ​លើ​ស្លាក​លេខ​រថយន្ដ និង​ម៉ូតូ​ជៀស​ផុត​ពី​ការ​ក្លែង​បន្លំ។

៧- ផ្ដួចផ្ដើម​គំនិត​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​អ្នក​ដឹក​ដំណើរ​តាម​ផ្លូវ​ទឹក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។

៨- ប្រើ​កណ្ដាប់​ដៃ​ដែក ក្នុង​ការ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​បច្ចេកទេស និង​ដឹក​លើស​ទម្ងន់។

៩- ដាក់​ឲ្យ​ដំណើរការ​ខ្សែ​រថភ្លើង​ភ្នំពេញ​ខេត្ត​ព្រះសីហនុ ដែល​ជា​ការ​បើក​ទំព័រ​សករាជ​ថ្មី​នៃ​វិស័យ​ដឹក​​ជញ្ជូនតាម​​ផ្លូវ​ដែក​របស់​ប្រទេស​កម្ពុជា។

១០-បង្កើត​វិទ្យាស្ថាន​តេជោ​សាធារណការ​

១១- បង្កើត​ទីស្តីការ​ក្រសួង​សាធារណការ​ថ្មី

១២- សម្រួល​នីតិវិធី​កាត់​ឈ្មោះ​យានយន្ត កាត់​បន្ថយ​ការ​ចំណាយ​ក្រៅ​ផ្លូវការ

១៣- បង្កើត​កម្មវិធី​ដក​ពិន្ទុ​ប័ណ្ណ​បើកបរ

១៣- ​អភិវឌ្ឍ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ (គ្រោង​បញ្ចប់​ឆ្នាំ​២០២២)

១៤- សិក្សា​​ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត (កំពុងរកដៃគូ​អភិវឌ្ឍ)

១៥- សិក្សា​​ផ្លូវក្រវាត់ក្រុង​ទី ៤ (កំពុង​សិក្សា)

១៦- សិក្សា​ប្រព័ន្ធ​រថភ្លើង​ធុនស្រាលនៅ​ភ្នំពេញ

ក្រៅពីកិច្ចការងារទាំងអស់នេះ លោក​រដ្ឋមន្រ្តី​ដាក់ការ​កែទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​ ដោយ​ពង្រឹង​គុណភាព​ការ​សាងសង់ផ្លូវឲ្យ​រឹងមាំ មាន​គុណភាពជាប់បានយូរ ដែល​ជាចក្ខុវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅ​ចំពោះ​មុខមន្រ្តី​ក្រសួង ក៏​ដូចជា​ក្រុមហ៊ុនទទួល​ម៉ៅការ​សាងសង់​ផ្លូវ​ លោក​រដ្ឋមន្រ្តី​បានប្រកាស​លែងទទួលយកផ្លូវធ្វើជាប់រហូត គឺ​យក​តែ​ផ្លូវ​ដែលសាងសង់​​មានគុណភាព រឹងមាំ​តែ​ប៉ុណ្ណោះ។ ជាមួយ​គ្នា​នេះ លោករដ្ឋមន្ត្រីបានបញ្ជាក់​ពី​គោលជំហរ ក្នុងការពង្រឹងការគ្រប់គ្រងលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​​ចុះ​តាមដានជាប់​ជា​ប្រចាំ​ តាំងពីចាប់ផ្ដើមបើកការដ្ឋានសាងសង់ រហូតដល់ការប្រគល់ទទួល។

ការតាមដានឱ្យបានដិតដល់ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បី​រក្សាបានគុណភាពផ្លូវថ្នល់។ លោក​រដ្ឋមន្ត្រីលើកឡើងថា វាជាការខ្ជះខ្ជាយថវិកាជាតិ ​បើមន្ត្រីអនុវត្តគម្រោង​មិនហ៊ាននិយាយថាខុស ប្រសិនបើការសាងសង់នោះខុស នឹងលក្ខណៈបច្ចេកទេស ឬខុសពីកិច្ចសន្យា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣១ នាទីutes មុន

សួន «ប៉ៃលិនមរតកតេជោ» គ្រោងសាងសង់អមសង​ខាងដងស្ទឹងប៉ៃលិនប្រវែងជិត ២ ពាន់ម៉ែត្រ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​រាលដាលនៅវៀតណាម បង្កការព្រមានពីរដ្ឋាភិបាល

ជីវិតកម្សាន្ដ៤១ នាទីutes មុន

ត្រឹមមួយឆ្នាំ Fan Bingbing រកចំណូលបានជិត ២០០ លានដុល្លារ ពីអាជីវកម្មសម្រស់សុទ្ធសាធ

កីឡា៤៦ នាទីutes មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខ ការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍​ ហង្សមាសHDTV ​ និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ប្រដាល់សកល កម្រិតពិភពលោក Manny Pacquiao ប្រកួតជាមួយ Mario Barrios!

សេដ្ឋកិច្ច១ ម៉ោង មុន

មុខរបរចិញ្ចឹមមាន់នៅតែមានទីផ្សារល្អ នៅចំពេលដែលថៃបិទព្រំដែនជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង

Sokha Hotels

ព័ត៌មានពេញនិយម