ព័ត៌មានជាតិ
អាជីវករផ្សារដើមគរ ឆ្លងកូវីដ១៩ ចំនួន២នាក់ មានម្នាក់មិនបានចាក់វ៉ាក់សាំង
ក្រុមគ្រូពេទ្យ បានសហការជាមួយអាជ្ញាធរ និងគណកម្មការផ្សារ បានចុះយកសំណាកលើ អាជីវករលក់ដូរនៅសងខាងផ្លូវ៣៣៦ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រោយពី មានអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មីប្រភេទដែលតា ធ្លាប់បានចេញចូលទីតាំងនេះ។

លោក គៀង ចក់ ប្រធានផ្សារដើមគរបានបញ្ជាក់ថា ការធ្វើតេស្តរយៈពេលជាងមួយម៉ោងនៅព្រឹកនេះ លើអាជីវករចំនួន២១៥នាក់ ជាលទ្ធផលរកឃើញអាជីករចំនួន២ វិជ្ជមានកូវីដ១៩។
លោក គៀង ចក់ បានបន្តទៀត ក្នុងចំណោមអ្នកទាំង២ មានម្នាក់អាយុ៣១ឆ្នាំ ភេទស្រី ជាអ្នកលក់កាហ្វេតាមរទេះរុញចល័ត ធ្លាប់បានចាក់វ៉ាក់សាំងគ្រប់ចំនួន រីឯម្នាក់ទៀត អាយុ១៦ឆ្នាំ ភេទស្រី ជាអ្នកជួយលក់ស្បោងអោយគេ មិនដែលធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ។

លោក គៀង ចក់ បានបន្ថែមថា ចំពោះការបិទខ្ទប់ ឬមានវិធានការអ្វីបន្តយ៉ាងនោះគឺត្រូវរងចាំការវាយតម្លៃពីគណកម្មការអន្តរក្រសួង នៅរសៀលនេះសិន។
គួរបញ្ជាក់ថា ការធ្វើតេស្តកាលពីព្រឹកមិញគឺធ្វើតេស្តលើអាជីវករសងខាងផ្សារផ្លូវលេខ៣៣៦ ខាងជើងផ្សារដើមគរ ដោយចំពោះបរិវេណផ្សារដើមគរគឺនៅដំណើរការបើកជាធម្មតា៕

អត្ថបទ៖ ពុធិកា
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


