ព័ត៌មានជាតិ
កម្ពុជា ស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup នៅកីឡដ្ឋានជាតិមរតកតេជោ
គណៈកម្មការចំពោះកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានចុះពិនិត្យកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីដាក់សំណើដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup នាចុងឆ្នាំ២០២១ នេះ។

លោកស្រី ពុធ ធីតា ប្រធានគណៈកម្មការចំពោះកិច្ចសហព័ន្ធកីឡាបាល់ទាត់ ក្រោយមានការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ដើម្បីពិនិត្យគ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងកីឡដ្ឋានជាតិមរតកតេជោ ដើម្បីដាក់សំណើស្នើធ្វើជាម្ចាស់ផ្ទះការប្រកួត AFF Suzuki Cup នាចុងឆ្នាំនេះផង និងសម្រាប់ត្រៀមដំណើរការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣ ផង។
ការចុះពិនិត្យកីឡដ្ឋានថ្មីនេះ ធ្វើឡើងក្រោយទទួលបានការអនុញ្ញាតពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បន្ទាប់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញពីបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់ប្រចាំតំបន់ ក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ដការងារឆមាសទី២ ឆ្នាំ ២០២១ របស់ CAMSOC កាលពីថ្មីៗនេះ។
ប្រធានសហព័ន្ធបានបង្ហាញពីបំណង ចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះពាន រង្វាន់ AFF Suzuki Cup 2020 ដោយស្នើសុំរៀបចំការប្រកួតផ្ទាល់ នៅកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលបំណងដើម្បីអបអរសាទរ និងផ្សព្វផ្សាយនូវសមិទ្ធផលដ៏អស្ចារ្យ នៃសំណង់ប្រវត្តិសាស្ដ្រដ៏មហាសាលនេះ ក៏ដូចជាផ្ដល់នូវចំណីចក្ខុដល់ប្រជាពលរដ្ឋក្នុងបរិបទកូវីដ-១៩។ ម្យ៉ាងវិញទៀត ក៏ដើម្បីជាការសាកល្បងកីឡដ្ឋានថ្មី និងពង្រឹងសមត្ថភាពកីឡាករសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ២លើកចំពោះមុខផងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់ AFF Suzuki Cup 2020 ត្រូវបានពន្យារពេលចំនួន ២លើកមកហើយ ដោយសារការរីករាល ដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្នុងតំបន់ ក៏ដូច ជាលើពិភពលោក។ តាមការគ្រោងទុក ព្រឹត្តិការណ៍ប្រចាំតំបន់ដែលកម្ពុជាត្រៀមចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះនេះ នឹងរៀបចំការប្រកួតពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ។ ប៉ុន្ដែបេក្ខ ភាពដែលមានបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ មិនមែនមានតែកម្ពុជានោះទេ គឺមានគូប្រជែង ៣ប្រទេសផ្សេងទៀត រួមមានសិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


