ព័ត៌មានជាតិ
ខេត្តព្រះសីហនុ រំសាយក្រុមគ្រូពេទ្យ២០នាក់ ក្រោយកូវីដថយចុះ
ដោយមើលឃើញថាស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុមានការថមថយចុះជាបន្តបន្ទាប់នោះ រដ្ឋបាលខេត្តព្រះសីហនុ បានឯកភាពតាមសំណើររបស់ប្រធានមន្ទីរសុខាភិបាលខេត្ត ដែលបានស្នើសុំរំសាយក្រុមគ្រូពេទ្យចំនួន២០នាក់ ឲ្យទៅបម្រើការនៅតាមមណ្ឌលសុខភាពចំនួន១៦នៅកន្លែងដើមវិញ។
នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ នៅសាលាខេត្តព្រះសីហនុ។

នៅក្នុងរបាយការណ៍ លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ មានក្រុងពីរ និងស្រុក៣ មានមណ្ឌលសុខភាពចំនួន១៦ ហើយថ្ងៃនេះត្រូវបានរំសាយក្រុមគ្រូពេទ្យចំនួន២០នាក់ ឱ្យទៅកាន់មណ្ឌលសុខភាពដើមវិញ បន្ទាប់ពីបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ នាពេលកន្លងមក ហើយមកដល់ពេលនេះ មានការថយចុះជាបន្តបន្ទាប់ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ សូមកោតសរសើរថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យរបស់យើងទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ នាពេលកន្លងមក។ ដោយឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើនក្នុងក្របខណ្ឌទូទាំងខេត្ត ពិសេសក្រុមគ្រូពេទ្យរបស់យើងបានប្រមូលផ្តុំគ្នាបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្រុមគ្រូពេទ្យរបស់យើងបានបង្កើនការយកចិត្តទុកដាក់ និងបានបណ្តុះបណ្តាលក្រុមជំនាញក្នុងការយកសំណាក ការព្យាបាលអ្នកជំងឺ និងកាត់ផ្តាច់ការចម្លងក្នុងសហគមន៍។

លោកអភិបាលខេត្តបានបន្តថា ក្រោយពីការរំសាយ ក្រុមគ្រូពេទ្យនឹងទៅបំពេញការងារតាមមណ្ឌលសុខភាពដើមវិញ ម្យ៉ាងទៀតក្រុមគ្រូពេទ្យរបស់យើងមានជំនាញបច្ចេកទេសក្នុងការយកសំណាកកូវីដ-១៩ និងការព្យាបាលជំងឺកូវីដ ដោយសារតែសកម្មភាពជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ មានការថយចុះគួរឱ្យកត់សម្គាល់ ទើបយើងសម្រេចរំសាយក្រុមគ្រូពេទ្យទៅបម្រើការងារនៅតាមមណ្ឌលសុខភាពវិញ។ រដ្ឋបាលខេត្ត នឹងចងចាំគុណតម្លៃរបស់ក្រុមគ្រូពេទ្យដែលបានចូលរួមបំពេញការងារនៅសមរភូមិមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ម្យ៉ាងទៀតក្រុមគ្រូពេទ្យបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កុមារ និងយុវវ័យរបស់យើងចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ។

ក្នុងឱកាសនេះផងដែរ លោក គួច ចំរើន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត លោកសូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារសពអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលបានបាត់បង់អាយុជីវិត ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះជាការបាត់បង់នូវធនធានមនុស្ស ដែលជាវីរភាពដ៏ល្អប្រពៃក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ សូមឱ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះដែរលោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនដល់ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ចំនួន៦២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន មួយលានពីរសែនរៀល(១.២០០.០០០រៀល )៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


