Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បោះចោលវ៉ាក់សាំងកូវីដជាង ១៥ លានដូស ខណៈប្រទេសក្រីក្រកំពុងខ្វះខាតចាក់ដល់ប្រជាជន

បានផុស

នៅ

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) ដែលក្ដោបទិន្នន័យដោយសារព័ត៌មាន NBC News បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ១ ខែមីនាមក វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ១៥.១ លានដូសត្រូវបានបោះចោល ដោយឱសថស្ថាន និងរដ្ឋាភិបាលរដ្ឋ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

NBC បាននិយាយថា មូលហេតុនៃការខ្ជះខ្ជាយវ៉ាក់សាំងទាំងនោះរួមមាន ការបែកដប បញ្ហាផ្ទុកវ៉ាក់សាំងក្នុងទូទឹកកក និងកម្រិតវ៉ាក់សាំងច្រើនជាងអ្នកចង់ចាក់ ក៏ដូចជាផុតកំណត់កាលបរិច្ឆេទជាដើម ។

បើយោងតាមទិន្នន័យសាធារណៈដែលប្រមូលបានដោយគេហទំព័រ Our World in Data បានឲ្យដឹងថា ព័ត៌មាននេះកើតឡើង នៅពេលដែលប្រទេសអភិវឌ្ឍន៍តិចតួច ព្យាយាមស្វែងរកការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ពួកគេ ដោយសារតែឧបសគ្គនៃការផ្គត់ផ្គង់ ខណៈទ្វីបអាហ្រ្វិកមានតែ ២.៨ ភាគរយប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងពេញ ២ ដូស ។

ម៉្យាងវិញទៀត សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងចំនួន ៤៤០ លានដូស និងចាក់ ៥២ ភាគរយនៃប្រជាជនរបស់ខ្លួន ខណៈតួលេខអាចខ្ពស់ជាងនេះនៅប៉ុន្មានសប្ដាហ៍ខាងមុខ ប៉ុន្តែសម្រាប់អ្នកស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនៅតែមាន ក្នុងចំណោមមនុស្សមួយចំនួនធំ ។

ស្របពេលជាមួយគ្នានេះ ជនជាតិអាមេរិកជាង ១ លាននាក់បានទទួលការចាក់វ៉ាក់សាំងដូសទី ៣ ដោយផ្អែកលើភាពស៊ាំចុះខ្សោយ ហើយប្រទេសនេះគ្រោងនឹងចាក់ដូសទី ៣ ដល់មនុស្សគ្រប់គ្នាដែលចាក់លើកទី ២ ហើយរយៈពេល ៨ ដែលចាប់ផ្តើមនៅចុងខែនេះ ។

ទោះជាយ៉ាងណា សហរដ្ឋអាមេរិកក៏បានសន្យាផ្តល់វ៉ាក់សាំងប្រហែល ៦០០ លានដូសដល់ប្រទេសដែលមានចំណូលមធ្យម និងទាប ខណៈបានផ្តល់វ៉ាក់សាំងចំនួន ១១០ លានដូសរួចទៅហើយនៅដើមខែសីហា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NDTV

ចុចអាន ៖ នៅ អាមេរិក ការគាំទ្រកូនឲ្យចាក់វ៉ាក់សាំង គឺជាអាវក្រោះសុវត្ថិភាព ការពារក្មេងៗ ពេលទៅសាលារៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម