Connect with us

ព័ត៌មានជាតិ

អគ្គ​កុងស៊ុល​កម្ពុជា សហការ​ជាមួយ​អង្គការ LPN នាំយក​នូវ​ស្បៀងអាហារ​ចែកជូន​ពលករ​ខ្មែរ​៦១​គ្រួសារ ដែល​កំពុងស្នាក់នៅ​ជិត​ផ្សារ​រោង​ក្លឿ

បានផុស

នៅ

លោក កុយ គួ​ង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កាបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹងថា តាម​ការ​អំពាវនាវរ​បស់បង​ប្អូន​ពលករ​ខ្មែរ ក្រុមការងារ​របស់​ស្ថាន​អគ្គ​កុងស៊ុល បាន​សហការ​ជាមួយ​អង្គការ​ការពារ​សិទ្ធិ​ពលករ (Labour Protection Network -LPN) នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ នេះ បាន​ចុះ​សួរសុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ​ចំនួន​៦១​គ្រួសារ ដែល​កំពុង​ស្នាក់​នៅ​សហគមន៍​២០០​បន្ទប់ (​ស្ថិតនៅ​តំបន់​ជិត​ផ្សារ​រោង​ក្លឿ​) ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​សា​កែវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក កុយ គួ​ង ខណៈពេល​ចុះសួរសុខទុក្ខ​បងប្អូន​ពលករ​ខ្មែរ​នោះ ក្រុមការងារ​ក៏បាន​នាំយក​នូវ​ស្បៀងអាហារ មានដូចជា អង្ករ ត្រីខកំប៉ុង ពងមាន់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីប្រឡាក់​គ្រៀម មើម​ឆៃ​ថៅ ផ្លែ​ននោង ទឹកដោះគោ ទឹក​សុទ្ធ ម៉ាស់ ថ្នាំពេទ្យ​សំរាប់​កុមារ ទឹក​អាកុល​លាងដៃ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួនទៀត សម្រាប់​ចែកជូន​ពួកគាត់ ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ពួកគាត់ ដែល​កំពុង​ទទួលរង​ផល​ប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

ក្រសួងការងារ
ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងការងារ ត្រៀមទទួលពលករខ្មែរនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ក្លិនសាកសពស្អុយរលួយ សាយភាយក្នុងទីក្រុង Mandalay ខណៈតួលេខមនុស្សស្លាប់ នឹងហក់ឡើងខ្ពស់ថែមទៀត

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

គម្រោងអភិវឌ្ឍន៍ទីក្រុង Bay of Lights​ បានទទួលពានរង្វាន់ International Property Awards ប្រចាំឆ្នាំ 2025-2026

Sokha Hotels

ព័ត៌មានពេញនិយម