ព័ត៌មានជាតិ
រកឃើញវីរុសបំប្លែងថ្មី Delta ១៧០ ករណីបន្ថែមទៀតកើនដល់ ២ ៦៤៧ ករណី
គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតមកដល់ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ប្រភេទដែលតាចំនួន ២៦៤៧នាក់ ស្ត្រីមានចំនួន១៣១៧នាក់ក្នុងនោះភាគច្រើននៅរាជធានីភ្នំពេញ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះនៅរសៀលថ្ងៃ ទី៥ កញ្ញានេះថា ក្នុងចំណោមអ្នកឆ្លងសរុប២៦៤៧នាក់នោះ ឆ្លងនៅតាមរាជធានីខេត្តចំនួន២៣ ខណៈខេត្តកែប និងខេត្តក្រចេះនៅមិនទាន់មានឆ្លងជំងឺនេះនៅឡើយទេ។
លោកស្រីបានបន្តថា រាជធានីខេត្តដែលឆ្លងច្រើនជាងគេគឺ រាជធានីភ្នំពេញមានចំនួន ៩១៤នាក់ស្រី៤២៣នាក់ បន្ទាបមកទៀតខេត្តបន្ទាយមានជ័យ៥២៦នាក់ ឧត្រមានជ័យ២៤៥នាក់ សៀមរាប២០៧នាក់ ស្ទឹងត្រែង១១៩នាក់ ព្រះវិហារ១០៨និងខេត្តកណ្តាល១០២នាក់ហើយក្រៅពីនេះខេត្តផ្សេងទៀតមានក្រោម១០០នាក់។

ក្រសួងសុខាភិបាល បានបង្ហាញថាករណីឆ្លងជំងឺដែលតា នៅប្រទេសកម្ពុជាភាគច្រើនជាអ្នកដំណើរមកពីបរទេស តាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសាជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្សជាដើម។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅតែបន្តក្រើនរំលឹក និងអំពាវនាវទៅដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួនកុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកដែលថា៖ រៀនរស់នៅធម្មតាជាមួយកូវីដ១៩ តាមរបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវី-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩. ជាពិសេសពពួកប្រភេទកំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេង ទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ៕
ពិស្ដារ៖



អត្ថបទៈ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


