Connect with us

ព័ត៌មានជាតិ

មន្ទីរអប់រំរាជធានីភ្នំពេញប្រ​កាស​​ឱ្យបុគ្គលិកអប់រំជាង១ម៉ឺននាក់ទៅចាក់វ៉ាក់សាំងដូស​ទី៣​នៅថ្ងៃទី៦​ស្អែកនេះ

បានផុស

នៅ

​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​បានប្រកាស​ឱ្យ​បុគ្គលិក​អប់រំក្រោម​ឱវាទ​មន្ទីរ ​ដែល​មាន​ចំនួន​១០,៦៧០​នាក់ ​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ ឬ​ដូ​សទី​៣ អា​ស្ត្រា​ហ្សេ​នី​កា ចាប់ពី​ថ្ងៃទី​៦​ ដល់​ថ្ងៃទី​៩​ ខែកញ្ញា ​ឆ្នាំ​២០២១​ នៅតាម​ទីតាំង​ដែល​បានកំណត់​ចំនួន​១៤​កន្លែ​ង​ នៅក្នុង​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ រាជធានី​ភ្នំពេញ​ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​៥ ខែកញ្ញា​នេះ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានរៀបចំ​ដំណើរ​ការចាក់​វ៉ាក់សាំង​ដូសទី​៣ ជូន​បុគ្គលិក​អប់រំ​ក្រោម​ឱវាទ​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ ​ចំនួន​១០,៦៧០​នាក់មាន​រយៈពេល​៣​ទៅ​៤​ថ្ងៃ​ទៅតាម​ទីតាំង​នីមួយៗ​ ចាប់ពី​ថ្ងៃទី​៦​ ខែកញ្ញា ​ឆ្នាំ​២០២១​នេះ​តទៅដោយ​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ​មន្ត្រីរាជការ​ ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​ប័ណ្ណ​ចាក់​វ៉ាក់​សាំង​ដូ​ស​ទី​១​និង​ដូ​ស​ទី​២​។​

លោកប្រធាន​មន្ទីរ​បាន​បន្តថា ​ដើម្បី​ឲ្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​នេះ​ប្រព្រឹត្តទៅបាន​ល្អប្រសើរ ​ត្រូ​វ​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​ដូចជា​ ពាក់​ម៉ាស​ និង​គោរព​គម្លាត​សុវត្ថិ​ភាព​ដើម្បី​ការពារ​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។​

បើតាម​លោក សោម សុ​ផល្លា ប្រធានការិយាល័យ​រដ្ឋ​បាល ​និង​បណ្តុះបណ្តាល​នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់ថា​ ​បុគ្គលិក​អប់រំ​ដែល​ត្រូវ​ចាក់​ដូស​ទី​៣​ នឹង​ចាក់​នៅតាម​ទីតាំង​ចំនួន​១៤​ក​ន្លែ​ងក្នុង​រាជធានី​ភ្នំពេញ​ រួមមាន​ទី​១ នៅ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ​ មាន​១១​សាលា​មាន​ចំនួន​១០៧០​នាក់ ទី​២ នៅ​មន្ទីរពេទ្យបង្អែក​ចតុមុខ​ មាន​១២​សាលា​មាន​ចំនួន​១០១៩​នាក់ ​ទីតាំង​ទាំងពីរ​នេះ​ចាក់ចាប់ពី​ថ្ងៃទី​៦​ដ​ល់ថ្ងៃទី​៩​កញ្ញា​។ ទី​៣. មន្ទីរពេទ្យ​សម្តេចឪ​សម្តេចម៉ែ​ មាន​១២​សាលា​មាន​ចំនួន​៧១៨​នាក់ ទី​៤.​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​សែន​សុខ ​មាន​១៦​សាលា​មាន​ចំនួន​៧៣៤​នាក់ ទី​៥ មន្ទីរពេទ្យបង្អែក​ច្បារអំពៅ​ មាន​៣១​សាលា​ មាន​ចំនួន​៩៥៣​នាក់ ទី​៦.​ មន្ទីរពេទ្យ​បង្អែក​ពោធិចិនតុង ​មាន​១៩​សាលា​ មាន​ចំនួន​៨៨៥​នាក់ ទី​៧. ម​ណ្ឌលសុខភាព​ទួលគោក ​មាន​១៥​សាលា​មាន​ចំនួន​៨០៩​នាក់​ ទី​៨.​មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ ​មាន​១១​សាលា​មាន​ចំនួន​៨៥១​នាក់​ ទី​៩.​មណ្ឌល​សុខភាព​ទួល​ស្វាយព្រៃ​ មាន​១៥​សាលា​ មាន​ចំនួន​៧៣៧​នាក់ ទី​១០.​មណ្ឌល​សុខភាព​សំរោង​មាន​១៩​សាលា​ មាន​ចំនួន​៤៤០​នាក់​។ ទី​១១.​ផ្សារ​រុងរឿង​OCIC​ជ្រោយចង្វារ ​មាន​២៣​សាលា​មាន​ចំនួន​៧២០​នាក់​ ទី​១២.​មណ្ឌល​សុខភាព​ជើងឯក​ មាន​៣៣​សាលា​មាន​ចំនួន​៨៣១​នាក់ ទី​១៣.​ការិយាល័យ​អប់រំ​រដ្ឋបាល​ខណ្ឌមានជ័យ​ មាន​១៣​សាលា​ មាន​ចំនួន​៦៨៧​នាក់​ និងទី​១៤. ​ការិយា​ល័យ​អប់រំ​រដ្ឋបាល​ខណ្ឌ​កំបូល​ មាន​២១​សាលា​ មាន​ចំនួន​៣០២​នាក់​។​

លោក សោម សុ​ផល្លា​ បានបញ្ជាក់​ទៀតថា​ ចំពោះ​ទីតាំង​ដែល​ត្រូវ​ចាក់​នេះ​ មាន​ទីតាំង​ខ្លះ​ចាក់​តែ​១​ឬ​២​ថ្ងៃ ​និង​ទីតាំង​ខ្លះទៀត​ចាក់​៣ថ្ងៃ ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​៨​កញ្ញា​។​

គួរ​បញ្ជាក់ថា​ យោងតាម​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ក្នុង​ក្រ​ខណ្ឌ​ទូទាំងប្រទេស គិត​ចាប់ពី​ថ្ងៃទី​៨​ ខែសីហា​ មកដល់​ថ្ងៃទី​៤ ខែ​កញ្ញា​ ឆ្នាំ២០២១​នេះ ​មាន​ប្រជាពលរដ្ឋ​ចាក់​វ៉ា​ក់​សាំង​ដូ​ស​ទី​៣​បាន​ចំនួន​៦៦០២៩២​នាក់​នៅ​ទូទាំងប្រទេស​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម