ព័ត៌មានជាតិ
វិស័យអធិការកិច្ចមានសារៈសំខាន់ណាស់ ក្នុងភារកិច្ចជាសេនាធិការឲ្យរាជរដ្ឋាភិបាល ទប់ស្កាត់ប្រឆាំងអំពើពុករលួយ
លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បញ្ជាក់ថា វិស័យអធិការកិច្ចមានសារៈសំខាន់ណាស់ ក្នុងភារកិច្ចជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា លើការងារបង្កា ទប់ស្កាត់ ប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ដែលមានអភិបាលកិច្ចល្អជាស្នូល។

នេះបើយោងតាមគេហទំព័រ Facebook ផ្លូវការរបស់លោក ណុប ចាន់ណារិន្ទ ដែលធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជំនួបសំណេះសំណាលជាមួយអគ្គនាយក អគ្គនាយករងទទួលបន្ទុក នៃអគ្គនាយកដ្ឋានដ្ឋានអធិការកិច្ច និងលោកប្រធាននាយកដ្ឋានអធិការកិច្ចទី២ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រយៈពេលប្រមាណ១ម៉ោងកន្លះ។
លោក ណុប ចាន់ណារិន្ទ បានចាត់ទុកការប្រការជុំថ្ងៃនេះមានសារៈសំខាន់ ស្របពេលដែលយើងកំពុងស្ថិតនៅក្នុងបរិបទរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩។ ដំណាក់កាលនេះ មិនត្រូវភ្លេចយុទ្ធសាស្ត្ររបស់វីរបុរសយើងដែលបានអនុវត្តន៍ដោយជោគជ័យកាលពីក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ គឺដៃម្ខាងការពារ និងដៃម្ខាងកសាងនោះឡើយ ។

ឯកឧត្តមបញ្ជាក់ថា ការជួបគ្នានេះបន្ទាប់ពីឯកឧត្តមត្រូវបានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់សេចក្តីទុកចិត្តឲ្យឯកឧត្តមទទួលជួយការងារលោកជំទាវលើវិស័យអធិការកិច្ចទី២ ។
សូមបញ្ចាក់ផងដែរថា របៀបវារៈនៃកិច្ចប្រជុំរួមមាន នាព្រឹកថ្ងៃទី០៦ ខែកញ្ញានេះ ខ្លឹមសារសំខាន់ៗគឺទី១ ស្តាប់របាយការណ៍ សកម្មភាព របៀបរបបធ្វើការងារកន្លងមក។
ទី២ ពិនិត្យស្វែងយល់ពីតួនាទី ភារកិច្ចរបស់នាយកដ្ឋានអធិការកិច្ចទី២។
ទី៣ ផ្ទៀងផ្ទាត់ការងារ អធិការកិច្ចទី២ ទៅនឹងអភិក្រមទាំង៧ នៃអនុក្រឹត្យ១៦៨ និងអនុក្រឹត្យលេខ០៣ ។
ទី៤ ផែនការសកម្មភាពសម្រាប់អនុវត្តបន្ត ។
ទី៥ សេចក្តីផ្សេងៗ៕
អត្ថបទ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន