ព័ត៌មានអន្ដរជាតិ
ទាហានគូវ៉ែត ៤នាក់រងរបួស ខណៈជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិកកាន់តែឆាបឆេះ
កងទ័ពគូវ៉ែត បានប្រកាសថា ទាហានរបស់ខ្លួនចំនួន ៤នាក់បានរងរបួស បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីល និងដ្រូនពីសំណាក់ប្រទេសអ៊ីរ៉ង់ ក្នុងបរិបទដែលភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងកើនឡើងខ្លាំង។

យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក Saud Abdulaziz Al Atwan ដែលត្រូវចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Anadolu នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងគូវ៉ែត បានរកឃើញមីស៊ីលបាលិស្ទិកចំនួន ១គ្រាប់ មីស៊ីលគ្រូសចំនួន ៥គ្រាប់ និងដ្រូនចំនួន ៣៣គ្រឿង ដែលត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ចាប់តាំងពីល្ងាចថ្ងៃអង្គារ។ កងទ័ពគូវ៉ែត បានអះអាងថា ខ្លួនបានធ្វើការស្ទាក់ចាប់ «គោលដៅអាកាសដែលបង្កគ្រោះថ្នាក់» នៅក្នុងដែនអាកាសរបស់ខ្លួន ដោយបញ្ជាក់ថា សំឡេងផ្ទុះដែលប្រជាពលរដ្ឋបានឮ គឺជាលទ្ធផលនៃប្រព័ន្ធការពារដែនអាកាស ដែលកំពុងប្រតិបត្តិការ។
ក្រសួងការពារជាតិ ក៏បានចេញសេចក្តីណែនាំបន្ទាន់ដល់ប្រជាពលរដ្ឋ និងអ្នករស់នៅក្នុងប្រទេស ឱ្យអនុវត្តតាមវិធានការសុវត្ថិភាព រួមទាំងការជៀសវាងការប៉ះពាល់ ឬថតរូបភាពបំណែកគ្រាប់ដែលធ្លាក់មក។ អាជ្ញាធរក៏បានហាមឃាត់មិនឱ្យមានការចែកចាយរូបភាព ឬវីដេអូនៃទីតាំងដែលរងផលប៉ះពាល់នៅលើបណ្តាញសង្គមផងដែរ។
ក្នុងពេលជាមួយគ្នានេះ ប្រទេសក្នុងតំបន់ផ្សេងទៀត ដូចជា ហ្ស៊កដានី និងបារ៉ែន ក៏បានរាយការណ៍ថា ពួកគេបានស្ទាក់ចាប់មីស៊ីល និងការគំរាមកំហែងតាមអាកាសរបស់អ៊ីរ៉ង់ ដែលបានកំណត់គោលដៅលើមូលដ្ឋានយោធាអាមេរិកផងដែរ។ ការវាយប្រហារតបតគ្នានេះ បានកើតឡើងបន្ទាប់ពីការកើនឡើងនៃជម្លោះជុំវិញការធ្វើដំណើរនាវាចរណ៍នៅច្រកសមុទ្រហ័រមូស ទោះបីជាមានការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ក៏កិច្ចព្រមព្រៀងនោះហាក់ដូចជាកំពុងតែរលាយបាត់បង់ទាំងស្រុងទៅហើយ៕
ប្រែសម្រួល៖ ឈាង
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


