ព័ត៌មានជាតិ
កម្មករក្រៅខេត្ត មកធ្វើការនៅកោះកុង ត្រូវធ្វើចត្តាឡីស័ក១៤ ថ្ងៃ ត្រូវធ្វើតេស្ត ២ដង
អាជ្ញាធរខេត្តកោះកុង បានដាក់វិធានការដល់បណ្តាក្រុមហ៊ុនរោងចក្រសហគ្រាសដែលមានបំណងជ្រើសរើសកម្មករកម្មការនី មកពីក្រៅខេត្តកោះកុងត្រូវចត្តាឡីស័ក១៤ថ្ងៃ និងធ្វើតេស្ត២ដងទើបអនុញ្ញាឱ្យចូលធ្វើការ។

ថ្លែងក្នុងកិច្ចប្រជុំកំណត់វិធានការជាមួយក្រុមហ៊ុនឯកជន ក្នុងការជ្រើសរើសកម្មករ កម្មការនី មកពីក្រៅខេត្តកោះកុងនិងចុះពិនិត្យទីតាំងសម្រាប់ការធ្វើចត្តាឡីស័ក នៅក្នុងក្រុមហ៊ុនយ៉ាហ្សាគីកាលពីថ្ងៃទី៨ កញ្ញា លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បានដាក់ចេញវិធានការចំនួន៧ដើម្បីឱ្យក្រុមហ៊ុននៅខេត្តកោះកុងពិសេសក្រុមហ៊ុនយ៉ាហ្សាគី (YAZAKI) អនុវត្តឱ្យមានប្រសិទ្ធភាពសំដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ចំពោះការជ្រើសរើសកម្មករកម្មការិនីមកពីខេត្តផ្សេងក្នុងនោះរួមមាន៖
១.កម្មករ កម្មការនី ដែលបានជ្រើសរើសមកពីបណ្តា រាជធានីខេត្ត ត្រូវឆ្លងកាត់ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ គ្រប់គ្នាជាកំហិត។
២.កម្មករ កម្មការនី បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ យ៉ាងតិច ២ដូស ព្រមទាំងមានលិខិត ឬកាតបញ្ជាក់ត្រឹមត្រូវ។
៣.សម្រាប់មធ្យោបាយធ្វើដំណើរ ក្រុមហ៊ុន យ៉ាហ្សាគី ខេមបូឌា និងជួលរថយន្តក្រុងមួយសំរាប់ធ្វើការដឹកជញ្ជូន កម្មករ កម្មការិនី ដែលបានទទួលមកពីបណ្ដាខេត្ត ដើម្បីជៀសវាងនៅការរួមដំណើរ ដែលអាចប៉ះពាល់ជាមួយសាធារណៈជនដទៃទៀត។
៤.កំណត់ឲ្យ ធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ចំពោះបុគ្គលិក ដែលបានជ្រើសរើសថ្មីទាំងអស់។
៥.បន្ទាប់ពីចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ កម្មករ កម្មការិនី ត្រូវទទួលការធ្វើតេស្តរហ័ស ជាលើកទី២ មុននិងអនុញ្ញាតឱ្យចូលបំរើការងារ នៅខាងក្នុងរោងចក្រ យ៉ាហ្សាគី ខេមបូឌា។
៦.ក្រុមហ៊ុន ត្រូវរៀចំ នូវសម្ភារការពារ ដូចជាម៉ាស់ របាំងមុខ និងដបទឹកអាល់កុល ឱ្យកម្មករ កម្មការី គ្រប់រូប ព្រមទាំងកំណត់អោយ ពាក់ម៉ាស់ និង របាំងមុខគ្រប់ពេលវេលា។ ក្រុមហ៊ុនត្រូវធ្វើការអប់រំ និងផ្សព្វផ្សាយអោយកម្មករ កម្មការិនី ឱ្យបានយល់ដឹងពី វិធានការ ៣ការពារ ៣កុំ និងត្រូវចូលរួមអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់គ្រប់គ្នាៗ។
៧.សំណូមពរ ដល់ក្រុមហ៊ុន មុននឹងជ្រើសរើសកម្មករ កម្មការនី មកពីបណ្តាខេត្តថ្មីចូលមក គឺត្រូវតែមានការឯកភាពជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងក្រុមការងារពាក់ព័ន្ធ ជាមុនសិន ដើម្បីមានផែនការក្នុងការទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


